​នៅក្នុង​គុក​ហើយ​វ៉ៃ​ដំ​ស្ត្រី​ដូចគ្នា​ទៀត​នគរបាល​ចុះ​ត្រួតពិនិត្យ​.

383
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​:​កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​មាន​ករណី​ផ្ទុះ​អំពើ​ហឹ​ង្សា​នេះ​បាន​កើតឡើង​នៅក្នុង​ពន្ធនាគា​ខេត្ត​ប៉ៃលិន​ដែល​បង្កឡើង​រវាង​ជន​ជាប់ឃុំ​ចំនួន​២​នាក់​។​១​ឈ្មោះ​រឿន​ចរិយា​អាយុ​៣២​ឆ្នាំ​អតីត​ជា​មន្ត្រី​សុរិយោដី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ប៉ៃលិន​និង​២-​ឈ្មោះ​មាន ស្រី ភេទ​ស្រី ។​

​ស្ត្រី​ជាប់ឃុំ​ទាំង​២​នាក់​នេះ​បាន​ឌឺដង​ផ្លែផ្កា​ដាក់គ្នា​ហើយ​បាន​ជេរប្រមាថ​គ្នា​នឹង​មាត់​មិន​អស់ចិត្ត​ក៏​ឈានដល់​ប្រើ​ដៃជើង​ការ​វាយតប់​ហឹ​ង្សា​រដាក់​គ្នា​តែម្តង​។​ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​និង​២​នាក់​ទៀត​រងរបួស ។​តែ​បាន​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ សឹង លី​ផា ចូលទៅ​ជួយ​ឃាត់ ។​

​សូម​រំលឹកថា​ស្ត្រី​ជាប់ឃុំ​ឈ្មោះ​រឿន​ចរិយា​អតីត​ជាម​ន្ត្រី​សុរិយោដី​នៃ​ម​ន្ទិ​រ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ប៉ៃ​លិ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​អនុវត្ត​ដីកា​អយ្យការ​ចាប់ខ្លួន​រួច​បញ្ជូនមក​ឃុំខ្លួន​បណ្តោះអាសន្ន​។​កាលពីដើម​ខែសីហា​ឆ្នាំ​២០១៩​ក្នុង​បណ្តឹង​របស់​ជនរងគ្រោះ​ពីបទ​ឆបោក​ប្រាក់​រាប់សែន​ដុល្លា​អាមេរិក​៕S/

​រូបថត : ស្ត្រី​ជាប់ឃុំ​ឈ្មោះ រឿន ចរិយា អាយុ​៣២​ឆ្នាំ អតីត​ជាម​ន្ត្រី​សុរិយោដី​នៃ​ម​ន្ទិ​រ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​ប៉ៃលិន​, ឈ្មោះ​មាន ស្រី ភេទ​ស្រី បង្ក​ហឹ​ង្សា​រ របួសស្នាម​ក្នុង​គុក​ខេត្ត​ប៉ៃលិន​(​រូប​: ភ្នំ​ខៀវ​)​