​នៅក្នុង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​បានទទួល​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៧​គីឡូម៉ែត្រ​បន្តទៀត

469
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​លើកឡើងថា​នៅ​ឆ្នាំ​២០១៩«​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​នៅតែ​បន្ត​ស្ថាបនា​ផ្លូវលំ​គ្រួស​ក្រហម​ប្រវែង​៧​គីឡូម៉ែត្រ​ទៀត​។​នៅ​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​យាង​ឈប់​ក្លាយជា​កោះដាច់​ស្រយាល​តទៅទៀត​ហើយ​។​ព្រោះថា​ផ្លូវ​ទាំងអស់​និង​ត្រូវបាន​ត​ភ្ជាប់​រួចរាល់​ជា​ស្ថាពរ​ដល់​ផ្លូវ​កសាងឡើង​ដោយ​កងវិស្វកម្ម​។​

​លោក​អ៊ុន​ចាន់​ដា​ថ្លែង​នៅក្នុង​ឱកាស​ដែល​លោក​រួម​និង​លោក​ឡុង​សុវណ្ណ​អនុប្រធាន​បាន​ដឹកនាំ​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក​អាណត្តិ​ទី​៣​ឆ្នាំ​២០១៩​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នកបោះឆ្នោត នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​។​

​លោក ម៉ប់ ធី​រិត ប្រធាន​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​ផ្លូវ​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ ធ្វើ​កន្លងមកនេះ គឺជា​ផែនការ​ពហុ​ឆ្នាំ ឬ​ជា​ផែនការ​អន្ត​រៈ​ឆ្នាំ​។​មានន័យថា​ខ្សែរ​ផ្លូវ​នេះ​នៅតែ​បន្ត​ការកសាង និង​ស្ថាបនា​ដ៏​ដែល​ដោយ​ផ្អែក​ទៅតាម​កញ្ចប់​ថវិកា​ឆ្នាំ​នីមួយៗ​។​

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​ដែល​ក្រសួង​បាន​អនុវត្ត​កន្លងមក​គិត​ត្រឹមតែ​កញ្ចប់​ថវិកា​ដែលមាន​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ដំណើរ​ការកសាង​ជា​បន្ត តាម​កញ្ចប់​ថវិកា​មាន​។​

​ជាមួយគ្នា​នោះ​លោក​ហ៊ឹម​ហឿន​មេឃុំ​យាង​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​បច្ចុប្បន្ន​ឃុំ​យាង​ទទួលបាន​ការកសាង​និង​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំនួន​៧​គីឡូ​កន្លះ​ហើយ​(​ស្មើ​និង​៧៥០០​ម៉ែត្រ​)​។ លោក​បន្តថា​នៅ​ឆ្នាំ​២០១៩​នេះ​ឃុំ​យាង​និង​ទទួលបាន​គំរោង​សាងសង់​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង​៧​គីឡូម៉ែត្រ​បន្តទៀត​៕S/​