​នៅ​ក្រុង​ក្រចេះ​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​គិត​ជា​ទឹកប្រាក់​ជាង​២៥.០០០​ដុរ​ល្លារ​

630
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​អស់​ទាង​ស្រុង​ខូចខាត​សរុប​ទឹកប្រាក់​ប្រមាណ​ជាង​២៥.០០០​ដុល្លារ​។​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​អូរឫស្សី​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក​នេ​ត​លីន​អធិការ​ក្រុង​ក្រចេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ហុង សាវុធ ហៅ​ពៅ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​។​អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​ទំហំ​៨​គុណ​១១​ម៉ែត្រ​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ឆេះ​អស់ទាំង​ស្រុង​។​បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​២៥.០០០​ដុល្លារ​ដោយ​ភ្លើ់ង​បណ្ដាលមកពី​ឆ្លង​ចរន្ដ​អ​គិ្គ​ស​នី​។​

​លោក​អធិការ​បាន​បន្តថា​អគ្គិភ័យ​ឆាបឆេះ​នេះ​កម្លាំង​នគរបាល​បាន​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​អស់​ទឹក​ចំនួន​៥​ឡាន​ទើប​រលត់​ទាំងស្រុង​ហើយ​ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕S/