​នៅ​ក្រុង​បាវិត​ចាប់​ជនជាតិ​ចិន​ជិត​៦០​នាក់​ពាក់ព័ន្ធ​ករណី​ជំរិត​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​

349
ចែករម្លែក

ស្វាយរៀង​៖​សមត្ថកិច្ច​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​និង​សមត្ថកិច្ច​ចិន​បាន​សហការគ្នា​ឈានដល់​ចាប់​ជនជាតិ​ចិន​ប្រុស​.​ស្រី​ចំនួន​៥៨​នាក់​នៅ​កាស៊ីណូ​បី​កន្លែង​ស្ថិតនៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​។​ជនជាតិ​ចិន​ទាំង​៥៨​នាក់​ត្រូវ​សមត្ថកិច្ច​បង្ហើប​ថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​បានឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​នេះ​ថាៈ​ជនជាតិ​ចិន​ទាំងអស់នេះ​ចាប់បាន​នៅ​កាស៊ីណូ​ចំនួន​៣​កន្លែង​។​គឺ កាស៊ីណូ​ថៃ​ថិ​ន​ឃី​ង​(TITANKING ), កាស៊ីណូ​ឡឺ​ម៉ា​កាវ (LEMACAU ) និង​កាស៊ីណូ​ក្រោ​ន​(CROWN) បាវិត ។​

ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នេះ​គឺធ្វើឡើង​ក្រោយ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ​ផ្ទាល់ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ។​
​សូមបញ្ជាក់​ផងដែរ​ថាៈ​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នោះ​គឺមាន​អ្នកខ្លះ​មាន​សំណុំ​ឯកសារ​ត្រឹមត្រូវ​។​ប៉ុន្តែ​បាន​សុំ​ទៅជា​មួយ​អ្នក​ដែល​ពុំមាន​ឯកសារ​ដោយសារ​គេ​នៅក្នុង​ក្រុម​ជាមួយគ្នា​។​

​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​៥៨​នាក់​នោះ​ត្រូវបាន​បញ្ជូន​មកកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ហើយ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕S/​