ដោយ:ម៉ារ៉ា+ចាន់តូ/ភ្នំពេញ:ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទពីជនជាតិចិនបានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឱ្យសមត្ថកិច្ច។ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ៣៦៩សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៩ ។
ជនសង្ស័យមានឈ្មោះរាមវាសនានឹងម្នាក់ទៀតឈ្មោះខុមរាជមុខរបរមិនពិតប្រាកដ។ក្រោយកើតហេតុសមត្ថកិច្ចបានសួរនាំនឹងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នេះទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធីបន្ត៕S/