​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ករណី​រៀលកៃ​កាំភ្លើង​ច្នៃ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

318
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំងៈ​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះដេកស្លាប់​នៅ​ចំណុច​ជ្រៃ​គោក​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រវ៉ា​ន់​ ឃុំ​ព្រៃ​មូល​ ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២​ខែ​កក្កដា ឆ្នាំ​២០១៩ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ​ប៊ុន​ លៀង​គីម​ ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ក្រ​វ៉ាន់​ឃុំ​ព្រៃ​មូល​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ជនរងគ្រោះ​បាន​ទៅ​ទាក់​សត្វ​ក្រួ​អ៊ឺត​នៅ​ចំណុច​ជ្រៃ​គោក​ស្ថិតក្នុង​ត្រពាំង​ក្រ​វ៉ាន់​ឃុំ​ព្រៃ​មូល​ដោយ​យក​កាំភ្លើង​កែច្នៃ​បាញ់​ដោយ​គ្រាប់កង់​ទៅជា​មួយ​ផង ។​

​ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ក្រុម​ប​ចេ្ច​ក​ទេស​វិទ្យាសាស្ត្រ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​ ឃើញ​មាន​ថង់យាម​មួយ​។​នៅក្នុង​ថង់យាម​នោះ​មាន​គ្រាប់កង់​ចំនួន​៧៧​គ្រាប់​ មាន​ស្នាមរបួស​នៅលើ​ទ្រូងរ​ជនរងគ្រោះ​ទំហំ​ប៉ុន​គ្រាប់កង់​។​តាម​ការអះអាង​របស់​ក្មួយ​ស្រី​អាយុ​១៦​ឆ្នាំ​បានឃើញ​ជនរងគ្រោះ​កាន់​កាំភ្លើង​កែច្នៃ​ទៅជា​មួយ​។​តាម​ការសន្និដ្ឋាន​បឋម​ ជនរងគ្រោះ​ស្លាប់​ដោយ​រៀលកៃ​កាំភ្លើង​កែច្នៃ ត្រូវចំ​ដើមទ្រូងខ្លួនឯង​៕S/​Ha