​នៅ​ខេត្តក្រចេះ​រៀបចំ​ការប្រឡង​សិស្ស​ពូកែ​ដើម្បី​ជម្រើស​យកទៅ​ប្រឡង​ថ្នាក់ជាតិ​

445
ចែករម្លែក
  • 10
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​មន្ទីរអប់រំ​ខេត្តក្រចេះ​បានរៀបចំ​ការប្រឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ដើម្បី​ជម្រើស​យក​សិស្ស​ពូកែ​និទ្ទេស​ល្អ​យកទៅ​ប្រឡង​ថ្នាក់ជាតិ​នៅ​ខែមេសា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​សិស្ស​ដែល​ចូលរួម​ប្រឡង​មកពី​វិទ្យាល័យ​និង​អុ​វិទ្យាល័យ​តាម​បណ្ដា​ស្រុក​និ​មួយៗ​។​

ការប្រឡង​នេះ​ធ្វើឡើង​រយៈពេល​មួយថ្ងៃ​គឹ​ប្រឡង​នៅ​វិទ្យាល័យ​ក្រចេះ​ក្រុង ស្ថិតនៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​មិនា​ឆ្នាំ​២០១៩​។​
​លោក​ឡាយ​បូ​រា​ប្រធាន​មន្ទីរអប់រំ​ខេត្តក្រចេះ​បានឱ្យដឹងថា​ការប្រឡង​នេះ​បេក្ខជន​សរុប​ចូលរួម​ប្រឡង​ចំនួន​២៤៨​នាក់មក​ពីរ​វិទ្យាល័យ​អនុវិទ្យាល័យ​តាម​បណ្ដា​ស្រុក​និ​មួយៗ​ទូទាំង​ខេត្តហើយ​ការប្រឡង​នេះ​មាន​ចំនួន​៣​វិញ្ញាសារ​គឺ វិញ្ញាសារ​ភាសារ​ខ្មែរ ,​គណិតវិទ្យា និង​រូបវិទ្យា​។​

​លោក​ប្រធាន​រូបនោះ​បន្តទៀតថា​បេក្ខជន​ប្រឡង​ថ្នាក់​ទី​១២​មាន​ចំនួន​៧៥​នាក់​វិញ្ញាសារ​ខ្មែរ​មាន​ចំនួន​២៥​នាក់​វិញ្ញាសារ​គណិតវិទ្យា​មាន​ចំនួន​២៥​នាក់​វិញ្ញាសារ​រូបវិទ្យា​មាន​ចំនួន​២៥​នាក់​និង​បេក្ខជន​ថ្នាក់​ទី​៩​វិញ្ញាសារ​ខ្មែរ​មាន​ចំនួន​៥៧​នាក់​វិញ្ញាសារ​គណិតវិទ្យា​មាន​ចំនួន​៥៨​នាក់​វិញ្ញាសារ​រូបវិទ្យា​មាន​ចំនួន​៥៤​នាក់​៕S