​នៅ​ខេត្តព្រះវិហារ​គ្មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​សូម​បងប្អូន​បរិភោគ​សាច់ជ្រូក​ឡើងវិញ​

363
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​នេះ​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​លោក​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​នាំ​បរិភោគ​សាច់ជ្រូក​ឡើងវិញ​។​ជាមួយ​នោះ​ក៏​សូមឱ្យ​បងប្អូន​កុំ​មានការ​ព្រួយបារម្ភ​ឱ្យសោះ​ព្រោះ​នៅក្នុង​ខេត្តព្រះវិហារ​មិនមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះទេ​។​

​នៅក្នុង​ពិធី​ពិសារ​សាច់ជ្រូក​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​លើកឡើងថា​មកដល់ពេលនេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ខេត្តព្រះវិហារ​គឺ​មិនមាន​ទេ​។​ជំងឺ​នេះ​គឺ​កើតមានឡើង​នៅតាម​បណ្តាល​ប្រទេស​មួយចំនួន ប៉ុន្តែ​ប្រទេស​យើង​វា​មិនមាន​បញ្ហា​ទេ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដែលជា​អ្នក​ចិញ្ចឹម​ជ្រូក​អ្នកលក់​សាច់ជ្រូក​និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​មក​ទទួលទាន​សាច់ជ្រូក​ឡើងវិញ​។​

នៅ​ព្រឹក​នេះ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​CP​បានរៀបចំ​ពិធី​ហូប​សាច់ជ្រូក​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ទេសរដ្ឋមន្ត្រី មាស សុភា និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​៕S/​