​នៅ​ចុង​ឆ្នាំនេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​មាន​បេសកកម្ម​នៅក្រៅ​ប្រទេស​ចំនួន​៣​លើក​ទៀត​យ៉ាងតិច​

801
ចែករម្លែក

​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា​នៅ​ចុងឆ្នាំ ២០១៨ នេះ​សម្តេច​នៅមាន​បេសកកម្ម​នៅ ក្រៅប្រទេស​ប្រមាណ ៣ ដង​ទៀត ។ ដែល​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​សម្តេច​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សឹង្ហ​បុរី បន្ទាប់មក​ទៅ​ទស្សនកិច្ច និង ប្រជុំ​អន្តរជាតិ​នៅ​នេ​ប៉ាល់ នៅ​ចុងខែ​វិច្ឆិកា និង ការអញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​និង​ប្រជុំ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ហើយ​អាច​នឹងមាន​ទស្សនកិច្ច​ផ្លូវការ ទៅកាន់​ប្រទេស​នួ​យ​ចំនួន​ទៀត ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​និង​និយោជិត នៅ​ស្រុក​មុខកំពូល ខេត្ត កណ្តាល​នា​ព្រឹក​ថ្ងៃទី ៣១ ខែ តុលា​នេះ​ថា​៖ ថ្ងៃនេះ​សម្តេច​មានមុខ​ជួប​ជាមួយ​បងប្អូន​នៅក្នុង​ប្រទេស ក៏ប៉ុន្តែ​នៅ​សប្តាហ៍​ក្រោយ​នឹងត្រូវ​បន្ត​បំពេញការងារ នៅក្រៅ​ប្រទេស​បន្តទៀត ដែល​នៅ​ចុង​ឆ្នាំនេះ​អាចមាន​បេសកកម្ម​នៅក្រៅ​ប្រទេស​ប្រទេស​ប្រមាណ ៣ ទៀត ។

​សម្តេច​បាន​ឲ្យ​ដឹងថា​នៅក្នុង​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​សម្តេច​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​សឹង្ហ​បុរី ពីថ្ងៃ​ទី ១៥ ដល់​១៧ ខែវិច្ឆិកា ។​ទី​២.​នៅ ចុងខែ​វិច្ឆិកា​សម្តេច​និង​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន​ប្រទេស​នស​ប៉ាល់​និង​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​នៅ​ទីនោះ​ផង​និង ទី​៣.​សម្តេច​នឹង​អញ្ជើញ​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ឡាវ​និង​ប្រជុំ​អន្តរជាតិ​នៅ​ទីនោះ ។ សម្តេច​បន្តថា​អាច​នៅមាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​មួយចំនួនទៀត ផងដែរ ។​

​គួរ​បញ្ជាក់ថា​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី ៦ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ៦ ខែ កញ្ញា បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាល​ស​ម្តេច​តេ​ជោ ហ៊ុន សែន បានអញ្ជើញ​ដឹកនាំ​គណប្រតិភូ​ទៅ​ចូល​រួមការ​តាំងពី​ព័រ​ណ៌​អាស៊ាន​ចិន​នៅ​ទីក្រុង​ណាន​នី​ង និងចូលរួម​កិច្ច​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​ទីក្រុងហាណូយ ។ បន្ទាប់មក​បាន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​អំពី​គោលជំហរ​របស់​កម្ពុជា​ទាក់ទង​ជាមួយសភាព​ការណ៍​ថ្មី​នៅលើ​ពិភពលោក​ដែល​បញ្ហា​ទាក់ទង​សង្គ្រាម​ពាណិជ្ជកម្ម​ហើយ​បាន​ជួប​មេដឹកនាំ​ប្រទេស​មួយចំនួ ន​…​។​បន្ទាប់មក​ចូលរួម​កិច្ចប្រជុំ​កំពូល​មេ គ​ង្គ ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ​និង​បាន​បន្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹក នាំ​អាស៊ាន ជាមួយ​មេដឹកនាំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារពិភពលោក ។ បន្ទាប់មកទៀត​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​តំបន់​អឺរ៉ុប​ដែលមាន​រយៈពេល​ដល់​ទៅ ៩ ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​បែ​ល​ហ្សិ​ចសម្រាប់កិច្ចប្រជុំ​អា ស៊ី អឺរ៉ុប​លើក​ទី​១២និងបំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​តួ​ក​គីនិងចុង​ក្រុង​ចូលរួម​សន្និសីទ​ពាណិជ្ជកម្មនិងវិនិ យោគ​របស់​អង្គការសហប្រជាជាតិ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ការងារ​របស់​នាយករ​ដ្ឋ​មន្ត្រី​គឺ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដូចនេះ​ពិតជា​មាន ការ​ហត់នឿយ​បន្តិច​។​ក៏ប៉ុន្តែ​ការ​ហត់នឿយ នេះ​បាន​ផ្តល់នូវ​ផលប្រយោជន៍​នូវ​សេចក្តីសុខ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​។ ដូចនេះ​អស់លោក​ដែល​កាន់​ការងារ​ជា​ចៅហ្វាយខេត្ត ឬ កាន់​ក្រសួង​មួយ មិនត្រូវ​ប្រើពាក្យ​ថា​ហត់​ទេ មុនពេល​អស់លោក​ប្រើពាក្យ​ថា​អត់​ឲ្យ​គិតដល់ ហ៊ុន សែន ។ ព្រោះ​អស់លោក​ហត់​មួយ​ខ្ញុំ​ហត់​១០​ដង​លើ​អស់លោក ៕