“​នៅ​ឆ្នាំ​២០៣០​ចំណូល​កម្រិត​ទាប​នឹង​ក្លាយជា​ចំណូល​មធ្យម​កម្រិត​ខ្ពស់​”

347
ចែករម្លែក
  • 21
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​សម្តេច​ទាំង​ធ្វេ​រ​ចែកជូន​ដល់​នាយទាហាន​ពលទាហាន​ស​ម្ព័​ន្ធ​មេត្រីភាព​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​។

​លោក​បណ្ឌិត​ពេជ្រ​សោ​ភ័​ណ្ឌ​រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោ​កម​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​នៅ​ឆ្នាំ​២០៣០​ចំណូល​ជា​មធ្យម​កម្រិត​ទាប​នឹង​ក្លាយជា​ចំណូល​មធ្យម​កម្រិត​ខ្ពស់​តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​

​លោក​បណ្ឌិត​ពេជ្រ​សោ​ភ័​ណ្ឌ​បាន​បន្តថា​​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​បានធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​មានការ​ប្រែប្រួល​រីកលូតលាស់​ឥតឈប់ឈ​រ​។​កំណើន​សេដ្ឋកិច្ចជាតិ​មានការ​កើនឡើង​ធ្វើ​ឲ្យ​កម្ពុជា​ចាក​ផុតពី​ប្រទេស​ក្រុម​ក្រីក្រ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុងចំណោម​ជាង​១៩០​ប្រទេស​នៅលើ​ពិភពលោក​ដែល​កម្ពុជា​ឈរ​នៅលើ​លំដាប់​លេខ​រៀង​ទី​៦​។​

​លោក​លើកឡើង​បន្តថា​នៅ​ឆ្នាំ​១៩៩៨ ចំណូល​ជា​មធ្យម​សរុប​របស់​ពលរដ្ឋ​ម្នាក់ៗ​ស្មើ​២៥៣​ដុល្លារ ។​តែ​នៅ​ឆ្នាំ​២០១៨​កម្ពុជា​ប្រាក់ចំណូល​សរុប​របស់​ពលរដ្ឋ​ម្នាក់ៗ​កើន​ទៅដល់​១.៥៤៨​ដុល្លារ​ដូចនេះ​ធ្វើឱ្យ​អត្រា​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​។

​លោក​បានបញ្ជាក់​បន្តថា នៅ​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយ​ពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ជីវ​ភាពល្អ​ប្រសើរឡើង​។​តាម​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/​