​នៅ​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង​២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​

756
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែវិច្ឆិកា​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កម្មករនិយោជិត​ប្រមាណ ២៣.៤៦៦ នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន ២០ តាម​ស្រុក​នានា​នៅក្នុង​ខេត្តតាកែវ ។ ពិធី​សំណេះសំណាល​នេះ​នឹង​ធ្វើឡើង នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។

​យោងតាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​រោងចក្រ សហគ្រាស​ទាំង​២០​នេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១៣, ផលិត ស្បែកជើង​ចំនួន ៦ និង​បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​១​។ ផលិត​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។

​បើតាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចុប្បន្ន​ខេត្តតាកែវមាន​សហគ្រាស​គ្រឹះស្ថាន​ចំនួន ១១៤ មាន​កម្ម ករ និយោជិត ៤៦,៩៩០​នាក់​។​ក្នុងនោះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែក​ជើងមាន​ចំនួន ៣៧ មាន​កម្មករនិយោជិត​ចំនួន ៣៨.១៥៨​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត ៩២ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។ វត្តមាន​រោងចក្រ​សហគ្រាស​នៅក្នុង​ខេត្តតាកែវ​គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ,​ការពង្រាយ ​រោងចក្រ ទៅតាម​បណ្តា​ខេត្ត​, គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ​និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈនិងក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់ថា​ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ដោយ​ផ្ទា ល់​ជាមួយ​កម្មករ និយោជិត តាំងពី​ថ្ងៃទី ២០ខែសីហាឆ្នាំ​២០១៧ ។ មកដល់​បច្ចុ ប្បន្ន​សម្តេច​តេ​ជោ ហ៊ុន សែនបាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ និយោជិតសរុប​ចំនួន ៥៨ លើក ដែលមាន​អ្នក ចូល រួម​សរុប ៨២៤.០៣៤​នាក់​។​

​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​គោលនយោបាយ​ជា​ផលប្រយោជន៍​ជាច្រើន​ដល់ក​ម្មករ និយោជិត​និង​បាន​ដោះ​ស្រា យ​បញ្ហា​មួយចំនួន​ក្នុងការ​កាត់បន្ថយ​ការចំណាយ​ដែលជា​បន្ទុក​របស់​កម្ម​ករ និយោជិត ៕