​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស​មានការ​ផ្លាស់ប្តូរ​មេបញ្ជាការ,​មេបញ្ជាការរង,​និង​នាយសេនាធិការ

451
ចែករម្លែក
  • 114
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស​អធិបតី​មានការ​ផ្លាស់ប្តូរ​មេបញ្ជាការ​មេបញ្ជាការរង​និង​នាយសេនាធិការ​ក្រោម​អធិបតីភាព​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​មរ​ភូមិ​មិ​ន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​កាលពី​ថ្ងៃ ទី​១៩ ខែ​មិនា ឆ្នាំ​២០១៩​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក​ព្រហ្ម​ឌិន​អតីត​មេបញ្ជាការ​យោធភូមិភាគ​ពិសេស​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់​ដំឡើង​ឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។​ឧ​ត្ត​ម​សេនីយ៍​ទោ ពូ សា​ប៊ុត​ឌី តែងតាំង​មុខងារ​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ពិសេស​។​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វណ្ណៈ ក្នុង​មុខងារ​ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ពិសេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​អបអរសាទរ​ក្នុងឱកាស​វិសេសវិសាល​នេះ​និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​។សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​យោធភូមិភាគ​ពិសេស​នា​។

​សូម​កោតសរសើរ​យ៉ាង​ស្ងប់​ស្ងែ​ង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​នៃ​ការកសាង​នៅក្នុង​អង្គភាព​កន្លងទៅ​តាំងពី​ការលំបាក​និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​គឺ​យើង​តែងតែ​ខិតខំ​ច្នៃប្រឌិត​បំពេញភារកិច្ច​បាន​គ្រប់​វិស័យ​។​ទាំង​ការកសាង​ជំរុំ​ជម្រក​ការហ្វឹកហ្វឺន​ក៏ដូចជា​ការទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាមួយ​អង្គភាព​ផ្សេងទៀត បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​។

​ជាការ​ឆ្លើយតប​ចំពោះ​គុណូបការៈ​គុណបំណាច់​និង​ស្នាដៃ​របស់​លោកនាយ​ឧ​ត្ត​ម​សេនី​យ៏​ក្នុង​ភារកិច្ច​បម្រើ​ជាតិ​និង​ប្រជាជន​នាពេល​កន្លងមក​ដែលជា​ទំនុកចិត្ត​សម្រាប់​ប្រមុខ​ថ្នាក់ដឹកនាំ​លោក​បាន​តម្លើង​ឋា​រ​ន្ត​ឋានៈ​សក្តិ​នេះ​គឺជា​ការ​សមស្រប​បំផុត​ជាការ​ទទួលស្គាល់​និង​ជាការ​លើកទឹកចិត្ត​ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា យោធភូមិភាគ​ពិសេស​គឺជា​ភូមិភាគ​មួយ បើ​ប្រៀបធៀប​ជាមួយ​យោធភូមិភាគ​ផ្សេងទៀត​គឺមាន​ការងារ​ច្រើនជាងគេ​នៅក្នុង​តំណាក់កាល​សន្តិភាព គឺ​ដើរតួនាទី​ពិសេស​ក្នុង​ថែរក្សា​សេចក្តីសុខ​ប្រជាពលរដ្ឋ សុវត្ថិភាព​សំរាប់​ប្រមុខ​ថ្នាក់ដឹកនាំ​។ ការការពារ​ប្រទេសជាតិ​គឺ​មិនចាំបាច់​តែ​ច្បាំង​នៅ​លេ​ី​សមរភូមិ​នោះទេ ការការពារ​សុខសន្តិភាព ស្ថេរភាព​របស់​ថ្នាក់ដឹកនាំ​គឺជា​ការងារ​សំខាន់​។

​ក្រៅពីនេះ ភូមិភាគ​ក៏បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ទំនាក់ទំនង​ជាមួយនិង​បណ្តា​ប្រទេស​ផ្សេងៗ និង​ជាមួយ​ភាគី​មិត្ត​នៅតាម​តំបន់​ព្រំដែន​។​ការសម្រេចបាន​លទ្ធផល​ទាំងអស់នេះ​គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការដឹកនាំ​សមត្ថភាព​ឆន្ទ​:​និង​ការឆ្នៃប្រឌិត​នៅក្នុង​ការដឹកនាំ​ការគៀងគរ​កម្លាំង​អោយបាន​គ្រប់គ្រាន់​នៅក្នុង​ការបំពេញ​បេសកម្ម ទោះបីជា​ក្នុង​កាលៈទេសៈ​លំបាក និង​កាលៈទេសៈ​ស្មុគស្មាញ ពេលខ្លះ​កេ​ី​ត​មាន​ឡេ​ី​ង​ទាំង​ការងារ​នយោបាយ និង​ទាំង​ការងារ​យោធា​។

សូម​កោតសរសើរ​ចំពោះ​ការងារ​ដែល​ភូមិភាគ​ពិសេស​ដែល​សម្រេចបាន​នាពេល​កន្លងមក​ក្រោម​កា​រដឹក​នាំ​របស់​ឯកឧត្តម​មេបញ្ជាការ និង​នាយទាហាន​ទាំងអស់​។ លោក​បន្តថា បច្ចុប្បន្ននេះ ពិនិត្យឃើញថា យោធភូមិភាគ​ពិសេស​រួមទាំង​បណ្តា​អង្គភាព​ចំណុះ​កាន់តែ​ត្រូវបាន​ពង្រឹង​និង​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​លើ​គ្រប់​វិស័យ​និង​ការងារ​ជំនាញ​។​

ពិសេស​ការងារ​កសាង​អង្គភាព​,​ការសហការ​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​,​ការសហការ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​,​ការលើកកម្ពស់​ជីវភាព​និង​ថែរក្សា​សុខុមាលភាព​របស់​កង​ទ័ព​ក្នុងនោះ​ក៏​រួមមាន​ការជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ​។​

​លោក​ពិត​ជាមាន​មោទនភាព​ចំពោះ​សមិទ្ធិផល​ដែល​សម្រេចបាន​ទាំងនេះ​ជាពិសេស​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ពលិកម្ម​និង​ការប្តេជ្ញាចិត្ត​ក៏ដូចជា​សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ និង​យោធិន​ទូទាំង​យោធភូមិភាគ​ក្នុងការ​សម្រេច​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​។​

​លោក​បន្តទៀតថា​ការ​តម្លើង​ឋា​រ​ន្ត​ឋានៈ​សក្តិ​ការតែងតាំង​មុខងារ​ការប្រគល់​ភារកិច្ច​ដែល​កំពុង​ធ្វេ​ី​ឡេ​ី​ង​នៅថ្ងៃនេះ​គឺជា​ការសម្រេច​ដោយ​ឈ​រលេ​ី​ការពិនិត្យ​និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរៈភូមិន្ទ ស្រប​និង​គោល​ការ​ណ៏​ច្បាប់​ជា​ធរមាន ជាពិសេស​ការវាយតម្លៃ​ទៅ​លេ​ី ឆន្ទ​:​សមត្ថភាព​ចំណេះដឹង​បទពិសោធ​ន៏​ការតស៊ូ​អំណត់​ព្យាយាម​និង​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​សា​ម៉ី​ខ្លួន​។

ការប្រគល់​ភារកិច្ច​នេះ​យើង​ក៏​គិត​ទៅដល់​និរន្តរភាព​ផងដែរ​ហើយ​សំខាន់បំផុត​នោះ​គឺ​ការតែងតាំង​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព និង​និង​ការឯកភាព​ផ្ទៃក្នុង​។ ការតែងតាំង ការទទួលបាន​នូវ​មុខងារ​នេះ មិនមែនជា​ការផ្ទេរសិទ្ធិ​ឬ​ផ្ទេរអំណាច​នោះទេ​។​ប៉ុន្តែ​វា​ជាការ​ផ្ទេរ​នូវ​ការទទួលខុសត្រូវ​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ដេ​ី​ម្បី​អោយមាន​សិទ្ធិ​មានអំណាច​នៅក្នុង​ការធ្វើ​ការដឹកនាំ​ហើយ​ការទទួលខុសត្រូវ​គឺ​ត្រូវតែ​ខ្ពស់​ដាច់ខាត​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​ជូន​កងទ័ព​ទាំងអស់​៕S/​