​នៅ​មណ្ឌលគិរី​ជំនន់​ទឹកភ្លៀង​ស្រក​ស្ទើរតែ​ទាំងស្រុង​បន្សល់ទុក​ការខូចខាត​ច្រើន​

116
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​រួម​និង​ដំណាំ​ស្រូវ​ជិត​៥០០​ហិកតា​ក្នុងស្រុក​មួយចំនួន​បាន​រង​នូវ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងពេលដែល​កម្ពុជា​បាន​រង​នូវ​សម្ពាធ​ទាប​ពី​ព្យុះ​រយៈពេល​៥​ថ្ងៃ​កន្លងទៅនេះ​។​

​ប្រភពព័ត៌មាន​ពី​ស្រុក​កោះ​ញែក​បានឱ្យដឹងថា​ដំណាំ​ស្រូវ​ពលរដ្ឋ​នៅ​ឃុំ​ណង​ឃី​លឹក​បាន​រលួយ​ខូច​អស់​៤៧២​ហិកតា​។​ដំឡូង​មី​,​ពោត​,​និង​សណ្តែក​,​ខូច​អស់​១៥០​ហិកតា​ដោយសារ​ទឹក​លិច​ខណៈដែល​ទឹក​ហូរ​ច្រោះ​ផ្លូវ​ស្ពាន​ខូច​អស់​ប្រវែង​៤៨០​ម៉ែ​ត្របាក់​ច្រាំងទន្លេ​ប្រវែង​៧៥០​ម៉ែត្រ​។​

ក្នុងនោះ​នៅឯ​ឃុំ​សុខសាន្ត​ស្រុក​កោះ​ញែក​ទឹក​ហូរ​កាត់​ផ្លូវ​ពីរ​កន្លែង​ប្រវែង​៥០០​ម៉ែត្រ​ផងដែរ​។​ស្រុក​កែវ​សីមា​បាន​រង​នូវ​ការខូចខាត​ផ្លូវលំ​មួយ​ខ្សែរ​ក្នុង​ឃុំ​មេ​ម៉​ង់​។​ដោយឡែក​តាម​បណ្តា​ខ្សែរ​ក្រវ៉ាត់​កម្ពុជា​វៀតណាម​រង​ការខូចខាត​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

​គួ​រំលឹក​ដែរ​ថា​ភូមិ​ចំនួន​៤​នៅ​ឃុំ​ណង​ឃី​លឹក​ត្រូវបាន​ទឹក​លិច​ចាប់ពី​ល្ងាច​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​រហូតដល់​ថ្ងៃទី​១២​ខែសីហា​ទឹកបាន​ស្រក​អស់​១០០​ភាគរយ​។​ជំនន់​ទឹកភ្លៀង​នេះ​បណ្តាល​ប៉ះពាល់​ប្រជាពលរដ្ឋ​៨០០​គ្រួសារ​។​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជុំវិញ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ទឹកជំនន់​នេះ​។​

ដើម្បី​រាយការណ៍​បន្ត​ដល់​ថ្នាក់ដឹកនាំ​លោក​បន្តថា​សម្រាប់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ក៏​ត្រៀម​ជាស្រេច​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ​ទឹក​លិច​នេះ​ដូចជា​ពូជស្រូវ​និង​ពូជ​ន៍​ដំណាំ​ផ្សេងៗ​ផង​នោះ​ទៀត​៕S/​