​នៅ​មិន​នៅ​យក​គ្រាប់មីន​មិនទាន់​ផ្ទុះ​ដំ​បំបែក​យក​រំសេវ​ផ្ទុះ​របួសធ្ងន់​

315
ចែករម្លែក
  • 48
    Shares

ដោយ​៖​គូលែន​/​រតនគីរី​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​ឡុំ​ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី​មាន​បុរស​ម្នាក់​បាន​រពឹសដៃ​យក​គ្រាប់មីន​មិនទាន់​ផ្ទុះ​មក​ដំ​បំបែក​យក​រំសេវ ស្រាប់តែ​ផ្ទុះ​បណ្តាលអោយ​រងរបួស​ធ្ងន់​។

មន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា​នៅវេលា​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិនដឹង​រកឃើញ​មីន​មិនទាន់​ផ្ទុះ​មកពីណា​ទេ​បាន​យកមក​ដំ​បំបែក​ដើម្បី​យក​រំសេវ​ស្រាប់តែ​មីន​បាន​ផ្ទុះ​បណ្តាល​ឲ្យ​ផ្អើល​ដល់​អ្នកជិតខាង​ទើប​ដឹង​រឿង​។

មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹង​ទៀតថា​ជនរ​ង​គ្រោះ​ឈ្មោះ សេវ សិញ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជ​ជនជាតិ ច្រាយ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគីរី​។ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បងប្អូន​យកមក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូ​រយ៉ា​ដាវ​៕S/