​នៅ​ស្រុក​ចិត្រ​បុរី​កម្លាំង​សមត្ថកិច្ច​ជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​

170
ចែករម្លែក

ដោយ​៖​កា​ពី​/​ខេត្តក្រចេះ​៖​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក​អ៊ួ​ង​ស​ម្បិ​ត្ត​អភិបាលរង​ស្រុក​ចិត្រ​បុរី​បាន​បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ច្រឡំ​ភក់​និង​បឹង​ត្រ​នូ​ល​ឆ្នាំង​ស្ថិតនៅ​សង្កា​ត​ក្រគរ​ក្រុង​ក្រចេះ​និង​ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​ម៉ុក​ពន្លក​នាយរង​ខណ្ឌរ​ដ្ឋ​បាល​ជលផល​បានឱ្យដឹងថា​កម្លាំងចម្រុះ​ចុះ​រឹបអូស​បាន​វត្ថុតាង​បទល្មើស​នេសាទ​មាន​របាំង​ស្បៃ​មុង​ចំនួន​៣៤​ខ្សែ​ប្រវែង​១.៧៥០​ម៉ែត្រ​,​របាំង​សាច់​អួន​នីឡុង​ចំនួន​៣១​ខ្សែ​ប្រវែង​១.៨៥០​ម៉ែត្រ​,​លប​សាច់​អួន​នីឡុង​ចំនួន​៣៤​គ្រឿង​,​លូ​ស្បៃ​មុង​ចំនួន​៣៨​មាត់​លូ​,​បង្គោល​ចម្រឹង​ឫស្សី​ចំនួន​១.២៧០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​ប្រមាណ​ជា​៧០​គីឡូក្រាម​។​

​លោក​នាយរង​ខណ្ឌ​រដ្ឋ​បាល​ជលផល​បាន​បន្តថា​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ជា​លើក​ទី​៤​ហើយ​សម្រាប់​សប្តាហ៍​នេះ​ដោយ​បង្ក្រាប​នៅ​ស្រុក​ព្រែក​ប្រសព្វ​,​ស្រុក​ឆ្លូង​,​ស្រុក​ចិត្រ​បុរី​និង​ក្រុង​ក្រចេះ​។​ដោយ​កម្លាំងចម្រុះ​រឹបអូស​វត្ថុតាង​បាន​ច្រើន​ដុត​កម្ទេចចោល​និង​អប់រំ​បងប្អូន​កុំ​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។​

លោក​នាយរង​រូប​នោះបាន​លើកឡើងថា​លោក​និង​បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ដូច​ភ្លៀងរលឹម​ដើម្បី​រក្សា​នូវ​ធនធានធម្មជាតិ​ជលផល​ឱ្យ​គង់​វង់​។​ទោះ​ការចុះ​បំពេញបេសកកម្ម​ដើម្បី​ពង្រឹង​កិច្ចការ​អនុវត្ត​ច្បាប់​នា​រដូវ​បិទ​នេសាទ​៕S/

​ ​ ​រូបថត​៖​ដុតបំផ្លាញ​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ចិត្រ​បុរី​

#