​នៅ​ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​ក្មេងប្រុស​ម្នាក់​ធ្លាក់ចូល​ពាងទឹក​ស្លាប់​

178
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំងៈ​ក្មេងប្រុស​ម្នាក់​បាន​ឈ្លក់ទឹក​ស្លាប់​ដោយ​គ្មាន​អ្នកដឹង​បន្ទាប់ពី​ក្មេងរងគ្រោះ​បាន​ឡើង​លេង​លើ​ពាងទឹក​រួច​ក៏​ធ្លាក់ចូល​ក្នុង​ពាង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ ពាម​ឆ្កោក​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹ​ថា​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ខន​លី​គ័ង​ភេទ​ប្រុស​អាយុ​២​ឆ្នាំ​។​នៅ​មុនពេល​កើតហេតុ​ម្តាយ​ក្មេងប្រុស​រងគ្រោះ​ជាប់រវល់​មិន​នៅផ្ទះ​ទៅ​ចម្ការ​បាន​ផ្ញើ​កូន​ឱ្យនៅ​ជាមួយ​ជីដូន​។​ពេលដែល​ជីដូន​មិនបាន​មើល​ក្មេងប្រុស​បាន​ឡើង​លេង​គ្រែ​រួច​ដើរទៅ​ឡើងលើ​ពាងទឹក​ដែល​នៅក្បែ​នោះ​ក៏​បណ្តាលឱ្យ​ធ្លាក់ចូល​ក្នុង​ពាងទឹក​បណ្តាលឱ្យ​ឈ្លក់ទឹក​ស្លាប់​គ្មាន​អ្នកដឹង ។

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​បាត់​ក្មេងប្រុស​ក៏​នាំគ្នា​ដើររក​ឆោឡោ​ក៏​ប្រទះឃើញ​ក្មេងរងគ្រោះ​នៅក្នុង​ពាងទឹក ស្លាប់​បាត់ទៅហើយ​៕S/​

#