​នៅ​ស្រុក​ជីក្រែង​រថយន្ត​តាក់ស៊ី​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ហើយ​ម្ចាស់​រថយន្ត​ចុះ​រត់​បាត់​

515
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ពី​ជួប​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​រថយន្ត​តាក់ស៊ី​ម៉ាក​កាមរី​ពណ៌​ទឹកប្រាក់​ដែល​បើកបរ​ពី​ទិស​កើត​ទៅ​ទិស​លិច​។​រថយន្ត​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​បង្ក​នោះ​។​
​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាត់​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​សរសរ​ខ្មូ​ក្នុងភូមិ​ចក​ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ។​

​លោក​វរ​សេនី​យ៏​ឯក​សុខ​សុទ្ធា​វុ​ធ​អធិការនគរបាល​ស្រុក​ជីក្រែង​បាន​និយាយថា​នៅមុន​ពេល​កើតហេតុ​កេ​បានឃើញ​រថយន្ត​តាក់ស៊ី​ម៉ាក​កាមរី​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​២S២៧៦៧​ដែល​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ។​

​លោក​បាន​បន្តថា​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​តាក់ស៊ី​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​១C៧៣៥២​ផលិត​ឆ្នាំ​២០១០​ដែល​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​ទិស​កើត យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​ជនរងគ្រោះ​មានឈ្មោះ​ជ្រេ​ន​រុន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង​ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​នគ​របាល​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ពិនិត្យ​វាស់វែង​រួច​យក​វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ជីក្រែង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​រូបភាពៈ រថយន្ត​តាក់ស៊ី​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង ស្លាប់​ម្នាក់​នៅ​ស្រុក​ជីក្រែង​៕​គូលែន​