​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ប្តី​បែក​ថ្នាំ​កាប់​ប្រពន្ធ​៤​កាំបិតផ្គាក់​ស្លាប់​ភ្លាមៗ​

680
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​បុរស​ម្នាក់​បែក​ថ្នាំ​បាន​កាប់​ប្រពន្ធ​ខ្លួន​ចំនួន​៤​កាំបិតផ្គាក់​ដួល​ស្លាប់​ភ្លាមៗ ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ព័ទ្ធចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ហេតុការណ៍​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ភូមិ​ស្រែ​ក្រសាំង​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ​អង​រ័ត្ន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​បាន​កាប់​ចំនួន​៤​កាំបិតផ្គាក់​ទៅលើ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ ម៉ាប់ ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មានកូន​ម្នាក់​ភេទ​ប្រុស អាយុ​៤​ឆ្នាំ​។​

ត្រូវចំ​ត្រចៀក​ស្មា​ខាងស្តាំ​កញ្ចឹងក​និង​ដើម​ដោះ​ទាំងសងខាង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ត្រូវបាន​ប្រជា​ពល​រស់នៅ​ក្នុងភូមិ​ខាង​នាំគ្នា​ស្ទាក់់​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​កន្លងមក​។​

​សមត្ថកិច្ច​បន្ថែមថា​តាម​ការសាកសួរ​ប្រភពពី​អ្នកភូមិ​បានឱ្យដឹងថា​គ្រួសារ​ជនរងគ្រោះ​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ប្រពន្ធ​និង​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ​ពុំមាន​ជម្លោះ​ប្រកែក​គ្នា​អ្វី​នោះទេ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី​៕S/​