​នៅ​ស្រុក​ថ្មគោល​ឆេះ​ផ្ទះ​១​ខ្នង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​

465
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ផ្ទះ​ពលរដ្ឋ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​បង្ក​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ភូមិ​ថ្មី​ឃុំ​បន្សាយ​ត្រែង​ស្រុក​ថ្មគោល​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​១​ម៉ឺន​ដុល្លារ​។​ប៉ុន្តែ​មិនមាន​អ្នកណាម្នាក់​រងគ្រោះ​ថ្នាក់ឡើ​យ​ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​មូលហេតុ​មកពី​ទុ​ស្ស​ខ្សែភ្លើង​។

​លោក​វរសេនីយ៍ឯក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ ប៊ុត សារិន​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​នៅ​ភូមិ​ថ្មី​ឃុំ​បន្សាយ​ត្រែង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​លោក​អធិការ​ស្រុក​បានបញ្ជាក់​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​គឺ​ផ្ទះ​តម្កល់​លើ​ជើងតាង​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ​ដំបូល​ស័ង្កសី​។​

​ចំពោះ​ការខូចខាត​ម្ចាស់ផ្ទះ​ប្រាប់ថា​មាន​គ្រែ​ប្រអប់​១​ខូចខាត​ទាំងស្រុង​ទូរទស្សន៍​-​អំភ្លី​មួយឈុត​-​ទូ​ដាក់​ខោអាវ​២​លុយ​ថៃ​២៥.០០០​បាត​-​លុយ​ខ្មែរ​៥០០.០០០​រៀល​-​ប័ណ្ណបើកបរ​១​សន្លឹក​-​អត្ត​សញ្ញាប័ណ្ណ​១​និង​ស្រូវ ២​បាវ​សរុប​ការខូចខាត​អស់​ថវិកា ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​។​

លោក​គឹម​ប៊ុនធឿន​នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​ប្រាប៎​រស្មី​កម្ពុជា​ថា​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ថ្មគោល​ប្រើប្រាស់​ទឹក​អស់​មួយ​ឡាន​ទើប​រលត់ទៅវិញ​៕S/


​ ​រូប​ថ​តៈ​ប្រជាព​លនិង​សមត្ថកិច្ច​ស្រុក​កំពុង​ជួយ​ពន្លត់ភ្លើង​ឆេ​អ​ផ្ទះ​នៅ​ស្រុក​ថ្មគោល​