​នៅ​ស្រុក​ថ្មពួក​រថយន្ត​មួយគ្រឿង​បើក​ក្រឡាប់​ផ្ញា​រកង់​អ្នកបើកបរ​របួសស្រាល​

260
ចែករម្លែក

ដោយ​ប​.​ជ័យ​/​បន្ទ​យ​មាន​ជ័​យៈ​រថយន្ត​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ​១​គ្រឿង​បើកបរ​លើផ្លូវ​ជាតិ​លេខ​៥៦​បាន​បែក​កង់​បង្ក​ឱ្យ​ក្រឡាប់​ផ្ងារ​កង់​ចូល​វាលស្រែ​ក្នុងភូមិ​បន្ទាយ​ឃុំ​/​ស្រុក​ថ្មពួក​ខាងជើង​ទីរួមស្រុក​ថ្មពួក​កាលពី​ថ្ងៃត្រង់​ទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​ប្រភព​បានឱ្យដឹងថារ​ថយ​ន្ត​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បើកបរ​ពី​ជើង​ទៅ​ត្បូង​ហើយ​បែក​កង់​ដោយ​ខ្លួនឯង​រួច​ក៏​រេ​ចង្កូត​ក្រឡាប់​តែម្តង​។​ប្រភព​ដដែល​បាន​បន្តថា​នេះ​ជា​សំណាង​ណាស់​ដោយ​ម្ចាស់​និង​ជា​អ្នកបើកបរ​បាន​រងរ​បួស​បន្តិចបន្តួច​ប៉ុណ្ណោះ​ព្រោះ​អ្នកបើក​បរបាន​ពាក់​ខ្សែក្រវ៉ាត់​បើកបរ​ល្បឿន​យឺត​ដែរ ។​

នគរបាល​គ្រាន់តែ​ប្រាប់ថា​ម្ចាស់​រថយន្ត​រស់នៅ​ឃុំ​បន្ទាយឆ្មារ​ហើយគ្នា​ខ្មាស់​គេ​សុំ​អធ្យាស្រ័យ​មិន​បញ្ចេញ​ឈ្មោះ​ទេ​។​អំពី​ចំណុច​រងគ្រោះ​អ្នកស្រុក​និយាយថា​កន្លែង​ជើងកប​ព្រោះ​ឧស្សាហ៍​មាន​គ្រោះថ្នាក់​ឥត​ល្ហែ​។​ប៉ុន្តែ​សមត្ថ​កិ​ច្ថ​និយាយថា​ទីនោះ​ផ្លូវ​កោង​បន្តិច​ហើយ​អ្នកបើកបរ​ច្រើន​ធ្វេសប្រហែស​ទើប​មាន​គ្រោះថ្នាក់​៕S/

រូបថត​កន្លែង​ជើងកប​និង​ផ្លូវ​កោង​ធ្វ​រស​ប្រហែស​ខាងជើង​សាលាស្រុក​ថ្មពួកៈ​ក្រឡាប់​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​ផ្ញា​កង់ របួសស្រាល​អ្នកបើកប​រ (​រូបៈ ប​.​ជ័យ )​