​នៅ​ស្រុក​ប​វេ​ល​ឈ្មួញ​ជីក​យក​ដី​លក់​ទ្រង់ទ្រាយ​ធំ​អត់​មានច្បាប់​អនុញ្ញាត​

465
ចែករម្លែក
  • 6
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រី​ជំនាញ​រ៉ែ​និង​ថាមពល​ទើប​ភ្ញាក់ផ្អើល​ចំពោះ​ឈ្មួញ​ជីករណ្តៅ​យក​ដី​លក់​ទ្រង់ទ្រាយ​ធំ​មកពី​ខេត្តបន្ទាយមានជ័យ​ឆ្លង​ចូល​ខេត្តបាត់ដំបង​ធ្វើ​អា​ជី​កម្ម​មិនមាន​ច្បាប់​អនុញ្ញាត​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​មិនទាន់មាន​វិធានការ​ទប់ស្កាត់​ឡើយ​។​

ប្រភព​នៅ​កន្លែង​រណ្តៅ​ដី​បានឱ្យដឹងថា​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​លក់​មាន​រាយប៉ាយ​ជាច្រើន​ទីតាំង​ទាំង​នៅ​តំបន់​ទីប្រជុំជន​និង​នៅក្រៅ​ទីប្រជុំជន​ដោយ​ម្ចាស់​ធ្វើ​អាជីវកម្ម​ខ្លះ​ចូលរួម​គោរព​ច្បាប់​ដោយ​សុំច្បាប់​អនុញ្ញាតិ​។​ខ្លះទៀត​គេចវេស​មិន​ចូល​បំពេញ​កាតព្វកិច្ច​សុំច្បាប់​អនុញ្ញាត​ដើម្បី​ធ្វើ​អាជីវកម្ម​របស់ខ្លួន​ឡើយ​។

ជាក់ស្តែង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​អ្នកបើកបរ​គ្រឿងចក្រ​បាន​អះអាងថា​ម្ចាស់​ធ្វើ​អា​ជី​កម្ម​មានឈ្មោះ​ខា​មកពី​ខេត្តបន្ទាយមានជ័យ​។​ចាប់តាំងពី​ដើមខែ​កុម្ភៈ​មក​បាន​ចូល​ជីករណ្តៅ​ដី​លក់​ធ្វើជា​បុរី​ឬ​ផ្ទះល្វែង​ដើម្បី​លក់​។

​មិនតែប៉ុណ្ណោះ​ម្ចាស់​គ្រឿងចក្រ​ខាងលើ​ក្នុងការ​ដឹកជញ្ជូន​ដី​គ្មាន​សណ្តាប់ធ្នាប់​បង្កឱ្យមាន​ដី​ជ្រុះ​រាយប៉ាយ​តាម​ដងផ្លូវ​ថ្នល់​ថែម​បាន​យក​រថយន្ត​ដែលមាន​បិទ​ស្លាក​សម្គាល់​រថយន្ត​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ថែមទៀត​។​

​ឈ្មួញ​ជីករណ្តៅ​ដែលមាន​ម្ចាស់​ឈ្មោះ​ខា​នេះ​បាន​នាំចូល​នូវ​គ្រឿង​ប​ចក្រ​ជីករណ្តៅ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ដោយ​ប្រើបាស់​គ្រឿងចក្រ​អេ​ស្កា​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង​រថយន្ត​ធំៗ​ថ្មីៗ​ដឹកជញ្ជូន​ដី​ចំនួន​៧​គ្រឿង​ផងដែរ​។​មេការ​របស់​ក្រុមហ៊ុន​ជីករណ្តៅ​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា​លោក​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ ឃុំ​រួចហើយ ។

ពាក់​ព​ន្ធ័​ក្នុងករណីនេះ​លោ​កវិន​ហួត​អភិបាលស្រុក​ប​វេ​ល​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកព័ត៌មាន​បានលើកឡើង​ថា​លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ​ដោយ​ថ្នាក់ក្រោម​នៅ​មិនទាន់​រាយការណ៍​មកដល់​លោក​ឡើយ ។​ចំណែក​លោក​ស៊ុន​ស៊ី​ធួន​ប្រធានការិយាល័យ​ធនធាន​រ៉ែ​បានឱ្យដឹងថា​ក្រុម​ឈ្មួញ​ដែល​ចូលធ្វើ​អាជីវកម្ម​នៅលើ​ទីតាំង​ភូមិ​ទំនប់ទឹក​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​ឡើយ​លោក​និង​ចាត់​មន្ត្រី​ដើម្បី​ចុះ​ពិនិត្យ​។​

ដោយឡែក​លោក​អ៊ា​ន​មាឃ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង​គ្រា​ដែល​អ្នកកាសែត​និង​ទូរទស្សន៍​ធ្វើការ​សម្ភាសន៍​ពាក់​ព័​ន្ទ​ការ​ជីករណ្តៅ​ដី​ទ្រង់ទ្រាយ​ធំ​នេះ​លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហការ​របស់​អ្នក​សារព័ត៌​ជុំវិញ​ករណីនេះ​។

​អាជ្ញាធរ​មូល​មិនបាន​សហការ​រាយការណ៍​ដល់​មន្ទីរជំនាញ​ចំពោះ​ការឆ្លង​ដែន​ធ្វើ​អាជីវកម្ម​ផ្ទុយ​ពី​ច្បាប់​។​ឆ្លងតាម​សកម្ម​ភាពខ្វះ​ការយល់ដឹង​នេះ​មន្ត្រី​ជំនាញ​និង​យកចិត្តទុកដាក់​ជម្រុញ​បន្ថែមទៀត​លើ​ការផ្សព្វផ្សាយ​ពិសេស​ត្រូវ​អនុវត្តតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​និង​ការធ្វើ​អា​ជី​កម្ម​ធនធាន​រ៉ែ ពិសេស​ច្បាប់​ថ្មី​នៃ​មាត្រ​ទី​៣៥៕S/