​នៅ​ស្រុក​ព្រៃនប់​រថយន្ត​៣​គ្រឿង​បុក​បន្ត​គ្នា​បណ្តាលឱ្យ​បុរស​ម្នាក់រ​បូស​ធ្ងន់​

392
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​បានឱ្យដឹង​ថា​បុរស​ម្នាក់​ដែលជា​តៃកុង​រថយន្ត​បាន​រងរបួស​ធ្ងន់​ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​។​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​រវាង​រថយន្ត​៣​គ្រឿង​លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៧~១៨៨​នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​.២០១៩ ។​

​សមត្ថកិច្ច​បញ្ជាក់ថា​ដើមហេតុ​បង្កឡើង​ដោយ​រថយន្ត​ធំ​ម៉ាក​HYUNDAI​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-8737​ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ​ជា​កេះ​ស​ន្នី​(​ជនរងគ្រោះ​)​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​មាន​ទីលំនៅ​ភូមិ​ស្រះ​ឃុំ​រំចេក​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។​ពេលមកដល់​ចំណុច​ខាងលើ​បាន​ធ្លាក់​ក្រលុក​ហើយ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូល​ទៅបុក​រថយន្ត​ធំ​១​គ្រឿង​HYUNDAI​ពណ៌​ស​ពាក់​ផ្លាកលេខ​កណ្តាល​3A1113​ទិសដៅ​ដៅ​ផ្ទុយគ្នា​។​

​រថយន្ត​HYUNDAI​ផ្លាកលេខ​កណ្តាល​3A1113​មិនទាន់​អស់​ល្បឿន​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូល​ទៅបុក​រថយន្ត​តូច​១​គ្រឿង​ទៀត​ម៉ាក​STAREX​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BA6331​ដែលមាន​ទិសដៅ​ផ្ទុយគ្នា​ដែរ បើកបរ​ដោយ​ឈ្មោះ HOU LIENGMENG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន​។​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​ឱ្យឈ្មោះ ជា កេះ​ស​ន្នី អ្នកបើកបរ​រថយន្ត HYUNDAI3B8737​បង្កហេតុ​ដំបូង​របួសធ្ងន់​។​រីឯ​វត្ថុតាង​រថយន្ត​ទាំង​៣​គ្រឿង​ប៉ូលីស​យកមក​រក្សាទុក​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕S/

​(​រូបភាព​និង​ដំណឹង​ពី​ន​.​ប​)