​នៅ​ស្រុក​ព្រៃនប់​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​អ្នកលក់​ត្រី​បាន​ស្លាប់​

469
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ម្នាក់​ជា​អ្នក​ដឹក​ត្រី​លក់​តាម​ម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ​៤​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ខណៈដែល​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ដល់​កន្លែងកើតហេតុ​បែ​ជា​រេ​ចង្កូត​ចូល​រថយន្ត​បញ្ច្រាសទិស​គ្នា​។​ករណីនេះ​កើតឡើង​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុងភូមិ​ទួល​ទទឹង​ឃុំ​ទួល​ទទឹង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​កើតឡើង រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDA DREAM ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1E 0688​មាន​ទិសដៅ​មក​ខេត្ត​ព្រះសីហនុ​។​បើកបរ​ដោយ ឈ្មោះ​ម៉ាត់​ណូ​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​មុខរប​ដឹក​ត្រី​លក់​មាន​ទី​លំ​ត្រង់ចំណុច​កើតហេតុ​។​

លុះ​មកដល់​ចំណុច​ខាងលើ​ម៉ូតូ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​របស់ខ្លួន​ទំនងជា​បត់ ទើប​ចូល​ទៅបុក​ប៉ះ​រថយន្ត មួយគ្រឿង​ម៉ាក HINO ពណ៌ ត្រួយ​ចេក ពាក់​ផ្លាកលេខ ព្រះសីហនុ​3A 0473 ដែលមាន​ទិសដៅ​ផ្ទុយគ្នា បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។

​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​នៅឡើយ​ដោយសារ​ក្រោយ​ហេតុការណ៍​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ហើយ​គេចខ្លួនបាត់​។​បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​រីឯ​វត្ថុតាង​ទាំង​២​យក​រក្សាទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕S​