​នៅ​ស្រុក​រវៀង​ ប្ដី​យក​ដងចប​ជីក​វា​យស​ម្លា​ប់​ប្រពន្ធ ​រួច​រត់គេច​បាត់​

192
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ ឃាតកម្ម​មួយ​បានកើត​ឡើង​នៅ​ចំណុច​យាយ​អៅ​ចម្ងាយ​ពី​ភូមិ​ប្រហែល ៩​គីឡូម៉ែត្រ ក្នុងភូមិ​កេរ​ ឃុំ​រតន​:​ ស្រុក​រវៀង ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ។​ស្ត្រី​រងគ្រោះ​ឈ្មោះ​សៀ​ប​ម៉ៅ​ អាយុ​៣០​ឆ្នាំ ​និង​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ជុំ​ជន ​អាយុ​៣០​ឆ្នាំ​ រត់​គេចខ្លួនបាត់​។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​ជនសង្ស័យ​វាយ​ជនរងគ្រោះ​នឹង​ដងចប​ជីក​ពី​ក្រោយ ពេល​ជនរងគ្រោះ​កំពុង​ជីក​ថ្នាំ​ឬ​ស​ឈើ​ បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។ ​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​គឺ​កូន​ជនរងគ្រោះ​។​

សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​។​ចំណែក​សព​ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​Ha