​នៅ​ស្រុក​រវៀង​ពលរដ្ឋ​ជាង​២០០​គ្រួសារ​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

175
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ចាត់​ឱ្យ​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា​និង​សហការី​រួមជាមួយ​សាខា​កាកបាទក្រហម​កម្ពុជ​ខេត្តព្រះវិហារ​។​

​ក្រុមការងារ​ចុះសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​២៥០​គ្រួសារ​រស់នៅក្នុង​ឃុំ​ចំនួន​១២​នៃ​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​ពិធី​នេះ​បានរៀបចំ​នៅ​ទីតាំង​ពីរ​កន្លែង​គឺ​នៅ​សាលារៀន​របៀប​សម្រាប់​ប្រជាពលរដ្ឋ​១៨១​គ្រួសារ​និង​នៅ​សាលា​មធ្យមសិក្សា​កម្រិត​មូលដ្ឋាន​ត្រពាំង​ទន្ទឹម​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៦៩​គ្រួសារ ។​

​លោកស្រី​អគ្គលេខាធិការរង​ទី​១​បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ក្តី​នឹករលឹក​អាណិត​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​និង​គិតគូរ​ជានិច្ច​។​ដោយ​តែងតែ​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ជួប​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែល​ត្រូវការ​ឱ្យជួយ​ជា​ចាំបាច់ ជាពិសេស ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ទន្ទឹមនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្អាត​ល្អ​គ្រប់​ទីកន្លែង​ក៏​សូម​ប្រជាពលរដ្ឋ​គិតគូរ​ពី​សុវត្ថិភាព​ចរាចរណ៍​ដែលជា​បញ្ហា​ប្រឈម​បង្កឱ្យមាន​ការស្លាប់​និង​ពិការ​ភាពជា​រៀងរាល់ថ្ងៃ​ដែរ​។​អំណោយ​ដែល​បាន​ចែកជូន​គ្រួសារ​នីមួយៗ​រួមមាន ៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ឃី​ត​១ (​មុង ភួយ សារុង ក្រមា អាវយឺត ) និង​អាវ​ភ្លៀង​១៕S/​

#