​នៅ​ស្រុក​ស្វាយចេក​ឡាន​បែក​កង់​ទៅបុក​ម៉ូតូ​២​គ្រឿង​ស្លាប់​ម្នាក់​របួស​២​នាក់

729
ចែករម្លែក

ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ :​ដោយសារ​ឡាន​បែក​កង់​ទៅបុក​ម៉ូតូ​២​គ្រឿង​នៅ​ស្រុក​ស្វាយចេក បង្ក​ឱ្យស្លាប់​មនុស្ស​ម្នាក់​និង​របួសធ្ងន់​ស្រាល​២​នាក់​។​គ្រោះថ្នាក់​នោះបាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា​ឆ្នាំ ២០១៩ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្លក្រាម​បានឱ្យដឹងថាៈ​ដំបូង​មាន​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​MSX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ប​.​មានជ័យ .1Q.7889 បើកបរ​ដោយ​ឈ្មោះ ព្រឿង ព្រែក ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​អាស​ង់​ប៊ិច ពណ៌​លឿង ( គ្មាន ស្លាក​លេខ​) បើកបរ​ដោយ​ឈ្មោះ សៃ ប៉ាវ ភេទ​ប្រុស​អាយុ ២០ ឆ្នាំ​និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ឡៃ ចាន់​ដឿ​ន ភេទ​ស្រី អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​តា​អុង​កើត ស្រុក​ស្វាយចេក ។

​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក់​កា​ម៉ា​រី ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​១៩៩៣ ពាក់​ស្លាក​លេខ សៀមរាប​.2A.4335 ទិសដៅ​ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ រ៉ា រុន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ បាន​បែក​កង់​រួច​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ទាំង​២​គ្រឿង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​MSX ដាច់​ដៃ​ខាងឆ្វេង​ធ្លា​ក់នៅ​កណ្តាលផ្លូវ ឯ​ខ្លួន​ធ្លាក់​ទៅ​ច​ញ្ចើ​ម​ផ្លូវ បង្ក​ឱ្យស្លាប់​ភ្លាមៗ​៕S/

​រូបថត : ឡាន​បែ​កក​ហង់​ទៅបុក​ម៉ូតូ​២​គ្រឿង​នៅ​ស្រុក​ស្វាយចេក : ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល​២​នាក់ (​រូប​:​ប​.​ជ័យ​)

#