​នៅ​ស្រុក​ឱ​រ៉ា​ល់​ គោ​បាន​ជល់​រួច​ជាន់​ បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​

140
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ត្រូវបាន​គោជ​ល់ ហើយ​ជាន់​រហូតដល់​ស្លាប់​ភ្លាមៗ​ នៅ​ភូមិ​ដំបង​វិញ ​ឃុំ​សង្កែ​សាទ​ប ​ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​២​:៥​នាទី​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​។ ​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​ មុនពេល​កើត​ គេ​ឃើញ​ជនរ​គ្រោះ​មានឈ្មោះ​ម៉ៅ​ហេង​ ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ដំបង​វិញ ​ឃុំ​សង្កែ​សាទ​ប ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​ស្ត្រី​ឈ្មោះ​ជូន​ នាង ​អាយុ​៤៥​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ បាន​និយាយថា​ មុនពេល​គាត់​ឃើញ​ជនរងគ្រោះ​ត្រូវគោ​ជល់​និង​ជាន់​រហូតដល់​ស្លាប់​នោះ​ បន្ទាប់​ពី​គាត់​បាន​យក​ធុង​ទឹក​ក្នុង​គោលបំណង​ចង់ទៅ​បាច​ត្រី​នៅ​ខាងក្រោយ​ផ្ទះ​របស់គាត់​។​មន្ត្រីនគរបាល​បាន​ឲ្យ​ថា​ ជនរងគ្រោះ​ស្លាប់​គឺ​បាក់​ឆ្អឹងជំនី​រខាងឆ្វេង​និង​រងរបួស​ត្រង់​ទងត្រចៀក​ស្តាំ​៕S/​Ha