​នៅ រី ភ្នាក់ងារ​ស៊ើប​ការឱ្យ​វៀតណាម​

222

នៅ រី ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។ មុន​អង្គការ​ចាប់ខ្លួន រី ជា​ភ្នាក់ងារ​ស៊ើប​ការបម្រើ​ឱ្យេ​វៀតណាម អំពី​ស្ថានភាព​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​១៩៦២ រី បានធ្វើ​គិញ​ឱ្យ​ទាហាន ធៀ​វ គី ឈ្មោះ ង្វៀង ប៊ិន នាទី​សក្តិ​១ នៅ​ផ្សារ​មេឃ ដែល​ជាប់​ព្រំប្រទល់​រវាង​កម្ពុជា​-​វៀតណាម​។ រហូតដល់​១៩៧០ ង្វៀង ប៊ិន បាន​ណែនាំ រី ឱ្យធ្វើ​ការទាក់ទង​ជាមួយ ង្វៀង យូ នាទី​ស័ក្តិ​២​។ ឆ្នាំ​១៩៧១ ទាហាន​យៀកកុង​បាន​វាយ​ចូលមក ពេលនោះ រី បាន​ដាច់​ការទាក់ទង​ជាមួយ ង្វៀង យូ ទើប​មក​ភ្ជាប់​ខ្សែ​គិញ​ជាមួយ​ឈ្មោះ បុ​ន នាទី​ស័ក្តិ​៣ នៅ​បន្ទាយ​កំពង់​រទេះ ក្នុងស្រុក​កំពង់​រោទ៍ ហើយ​រយៈ ពេល​ប្រហែល​ប្រាំ​ខែ ក្រោយមក​ទើប បុ​ន បាន​បញ្ចូល រី ជា​ខ្សែ សេ អ៊ី អា​។ នៅ​ឆ្នាំ​១៩៧២ រី បាន​ដាច ខ្សែ់រយៈ​ជាមួយ បុ​ន ដោយសារ​បន្ទាយ​កំពង់​រទេះ ត្រូវបាន​កងទ័ព​កម្ពុ​ជា​វាយកម្ទេច​។ ក្រោយមក រី បាន​រត់​មក​រស់នៅក្នុង​ទឹកដី​រំដោះ​រហូតដល់​ឆ្នាំ​១៩៧៥​។​

​នៅ​ដើមឆ្នាំ​១៩៧៥ រី បានធ្វើ​ការទាក់ទង​ជាមួយ ទឹម ជា​ប្រជាជន​រស់នៅ​ភូមិ​ត្នោត និង សៅ នាទី​ប្រធាន​កង​ធំ សហ​ករ​ភូមិ​ត្នោត​។ បន្ទាប់មក រី បាន​ទាក់ទង​ជាមួយ​ឈ្មោះ អ៊ូ នាទី​គណៈ​ឃុំ​ត្នោត តាមរយៈ សៅ​។ ពេលនោះ អ៊ូ បាន​ណែនាំ រី ឱ្យទៅ​ជួប​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀង យៀ​ក នាទី​ស័ក្តិ​២​។ នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៧៥ ង្វៀង យៀ​ក បាន​អប់រំ រី ឱ្យ​ប្រឆាំង​បក្ស​កុម្មុយនីស្ត​កម្ពុជា ដោយ​ពន្យល់​ណែនាំ រី ថា បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​បំបិទ​សិទ្ធិសេរីភាព​របស់​ប្រជាជន បង្ខំ​ឱ្យ​ប្រជាជន​ធ្វើការ​គ្មាន​ពេល​សម្រាក ព្រម ទាំង​មិនឱ្យ​ប្រជាជន​ហូប​គ្រប់គ្រាន់​។ បន្ទាប់ពី​ណែនាំ​រួចហើយ ង្វៀង យៀ​ក បានឱ្យ រី ចូលរួម​ជាមួយ​កងទ័ព វៀតណាម ដើម្បី​វាយ​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ចាត់តាំង​បក្ស​ជាថ្មី ទើប​ប្រជាជនមាន សិទ្ធិសេរីភាព​។ ក្រោយមក ង្វៀង យៀ​ក បានប្រគល់​ភារកិច្ច​ឱ្យ រី ទៅ​ស៊ើប​ការ​អំពី​សកម្មភាព​កងទ័ព​បដិវត្តន៍​កម្ពុជា និង​ប្រមូល កម្លាំង​ប្រឆាំងនឹង​បដិវត្តន៍​។ ក្រោយពី​ទទួល​ភារកិច្ច​រួចហើយ រី បានចាប់ផ្តើម​អនុវត្ត​ផែនការ ព្រមទាំង​បាន រាយការណ៍​ជា​បន្តបន្ទាប់​អំពី​សកម្មភាព​កងទ័ព​បដិវត្តន៍​ចេញចូល ឬ​ផ្លាស់ប្តូរ​។​

​នៅ​ខែតុលា ឆ្នាំ​១៩៧៧ ង្វៀង យៀ​ក បានប្រគល់​ភារកិច្ច​ថ្មី​ឱ្យ រី ដោយ​ឱ្យ​កងកម្លាំង​របស់ រី ត្រៀម​ស្បៀង និង​សម្ភារ​ផ្សេងៗ​សម្រាប់​ឧបត្ថម្ភ​ដល់​កងទ័ព​វៀតណាម ដើម្បី​ត្រៀម​វាយ​កងទ័ព​បដិវត្តន៍​នា ពេលខាងមុខ និង​ត្រៀមកម្លាំង​សម្រាប់​នាំ​ផ្លូវ​កងទ័ព​វៀតណាម ឱ្យចូល​វាយ​ទៅតាម​មុខសញ្ញា នៅក្នុង​ស្រុក កំពង់​រោទ៍ នា​ចុងឆ្នាំ​១៩៧៧​។ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៧​ដដែល អ៊ូ បាន​ចាត់តាំង រី និង សៅ ឱ្យ​រៀប ចំ​កម្លាំង​ពីរ​នាក់​សម្រាប់​នាំ​ផ្លូវ​កងទ័ព​វៀតណាម​មានឈ្មោះ ឈុន នាំ​ពី​ព្រំដែន​ចូលមក​ឃុំ​ត្នោត និង ឈ្មោះ ពែ​ក នាំចូល​ពីមុខ​សញ្ញា​ឃុំ​ចន្ទ្រា​។ បន្ទាប់ពី រី និង សៅ បានរៀបចំ​កម្លាំង និង​លាក់​ស្បៀង​សម្រាប់​ត្រៀម បម្រុង​ប្រតិបត្តិការ ពេលនោះ ង្វៀង យៀ​ក បាន​ប្រាប់​អំពី​ផែន​ការដែល​កងទ័ព​វៀតណាម​ត្រៀម​វាយ យក​មាន​ខេត្តកំពង់ចាម ស្វាយរៀង តាកែវ ចាប់ពី​ខែធ្នូ ឆ្នាំ​១៩៧៧ រហូតដល់​ខែមីនា ឆ្នាំ​១៩៧៨​។ នៅ​ព្រឹក ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៧៧ យន្តហោះ​ដប់​គ្រឿង​របស់​កងទ័ព​វៀតណាម​បាន​បាញ់រះ​ក្នុងភូមិ បណ្តាលឱ្យ​ប្រជាជន ដែល​រស់នៅ​ក្នុងភូមិ​ត្នោត ស្លាប់​អស់​មួយចំនួន​រហូត​ដល់ក​ង​ទ័ព​វៀតណាម​វាយ​ចូលដល់​សហ​ករ​ត្នោត រីឯ​មុខ សញ្ញា​នៅ​ឃុំ​ចន្ទ្រា​វិញ ក៏​វាយ​ចូលដល់​ដែរ​។ ពេល​វាយ​មកដល់​គោលដៅ ង្វៀង យៀ​ក បាន​យក​បក្ខពួក​របស់ រី ឱ្យមក​នៅ​មួយ​ឡែក ឯ​ប្រជាជន​នៅតាម​ផ្ទះ​ដែល​ត្រូវរបួស​បាក់​ដៃជើង កងទ័ព​វៀតណាម​បាន​យកមក​តម្រៀប នៅ​កណ្តាលផ្លូវ​។ រីឯ​ប្រជាជន​ដែល​សល់​ពី​ការសម្លាប់ កងទ័ព​វៀតណាម​បាន​ភ្ជង់​នឹង​កាំភ្លើង​កៀរ​យកទៅ​ស្រុក របស់គេ ប្រសិនបើ​ប្រជាជន​ណា​រឹង​រុស​មិន​ព្រមទៅ កងទ័ព​វៀតណាម​បាន​ចាប់​ទាក់​ក​អូស​ពីក្រោយ​រថក្រោះ​ជា​មិន ខាន​។ ការ​កៀរ​ប្រជាជន​យកទៅ​កងទ័ព​វៀតណាម​បានឱ្យ​ចាស់ៗ​ដើរ​មួយ​ប៉ែក ក្មេងៗ​ដើរ​មួយ​ប៉ែក និង នារី​ដើរ​មួយ​ប៉ែក​។ នៅពេល​ទៅដល់​ស្រុក​បាក់​ចិញ្ចៀន កងទ័ព​វៀតណាម​បានឱ្យ​ប្រជាជន​ស្នាក់នៅ​ក្នុង​សាលា ធំ​មួយ ដោយ​គ្មាន​បាយ​ហូប​។ លុះ​ព្រឹក​ឡើង កងទ័ព​វៀតណាម​ជាង​៥០​នាក់ បានធ្វើ​បាប​នារីៗ​ដែល​នៅ សេសសល់​។ មួយថ្ងៃ​ក្រោយមក មាន​មេទាហាន​វៀតណាម​ពីរ​នាក់ ស្លៀកពាក់​ស៊ីវិល​បាន​ជិះឡាន​ហ្ស៊ី​បម​ក​អប់រំ រី និង​ប្រជាជន​ដែល​កៀរ​មក ថា បងប្អូន​ទាំងអស់​មិនចាំបាច់​ភ័យខ្លាច​នោះទេ កងទ័ព​វៀតណាម​បាន​ជួយ​រំដោះ បងប្អូន​ហើយ ដូច្នេះ​យើង​ត្រូវ​រួបរួមគ្នា​វាយ​បក្ស​កុម្មុយនីស្ត​កម្ពុជា ដោយ​ឱ្យ​វៀតណាម​គ្រប់គ្រង​វិញ​។ រំលង​បាន​ប៉ុន្មាន​ថ្ងៃ មាន​ទាហាន​ស័ក្តិ​៤​ម្នាក់ ឈ្មោះ ថាច់ សឺ​ង និង​ទាហាន​ស័ក្តិ​៥​ម្នាក់ទៀត 9​មិន​ស្គាល់ឈ្មោះ​ប បាន​ហៅ រី​, សៅ​, អ៊ូ​, សេ​, សៀន​, ឆូ​យ​, ពត់​, ឆាន់​, និង ទឹម ដែលជា​ខ្សែ​ចាស់​របស់គេ និង​ប្រជាជន​១៤​នាក់​ទៀត យកទៅ​អប់រំ​ដោយ​ចាប់បង្ខំ ដោយមាន​គោលបំណង​ចាត់តាំង​ជា​ភ្នាក់ងារ​សម្រាប់ ស៊ើប​ការ​អំពី​សកម្មភាព នៅ​កម្ពុជា​។ ក្រោយពី​អប់រំ​រួចហើយ ថាច់ សឺ​ង បាន​ប្រាប់​ពី​ផែនការ​វាយយក ខេត្តកំពង់ចាម ស្វាយរៀង និង​តាកែវ ឱ្យបាន​ក្នុង​រយៈ​ខែធ្នូ ឆ្នាំ​១៩៧៧ រហូតដល់​ខែមីនា ឆ្នាំ​១៩៧៨​ខាង មុខ​នេះ​។ បន្ទាប់ពី​ចាត់តាំង និង​ប្រាប់​ពី​ផែនការ​រួចហើយ ថាច់ សឺ​ង បាន​សួរ​ទៅកាន់​បក្ខពួក រី និង​ប្រជាជន ១៤​នាក់​ទៀតថា តើ​អ្នក​ទាំងអស់គ្នា​ព្រមទៅ​ស៊ើប​ការ​នៅ​កម្ពុជា ឬទេ​? ពេលនោះ​គ្មាន​នរណា​ហ៊ាន​ឆ្លើយថា ព្រម​ឡើយ រហូតដល់ ថាច់ សឺ​ង បាន​គម្រាមថា ប្រសិនបើ​អ្នកណា​មិន​ព្រម គឺ​ត្រូវ​យកទៅ​បាញ់ចោល​អស់​មួយ ពូជ ទើប រី និង​បក្ខពួក​ព្រមទាំង​ប្រជាជន​ដទៃទៀត ឆ្លើយថា​ព្រម​។​

​នៅ​ចុងខែ​ធ្នូ ឆ្នាំ​១៩៧៧ ថាច់ សឺ​ង បាន​បញ្ជូន រី និង ឆាន់ ព្រមទាំង​ទាហាន​វៀតណាម​៤​នាក់​ទៀត ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម កាំភ្លើង​អា​អ៊ែរ​១៥-​បួន​ដើម តេ​អូ​មួយគ្រឿង ត្រីវិស័យ​មួយ ផែនទី​មួយ ពោង​ហែល​ទឹក​៦ និង​បាយ​ជាង​២០០​កញ្ចប់​។ នា​ថ្ងៃរសៀល រី និង​បក្ខពួក​បាន​ជិះឡាន​មក​ព្រុំដែន​ក្រែក ហើយ ថាច់ សឺ​ង បានប្រគល់ រី និង​បក្ខពួក​ឱ្យទៅ​ទាហាន​សក្តិ​៣ ឈ្មោះ យ៉ាំង យឿ​ង ដើម្បី​រៀបចំ​ផែនការ ចូលមក​កម្ពុជា​។ ជា​ចុងក្រោយ ថាច់ សឺ​ង និង យ៉ាំង យឿ​ង បាន​អប់រំ រី និង​បក្ខពួក​បន្ថែមទៀត អំពី​ទិសដៅ​ចូលទៅ​ស៊ើប​ការ​ក្នុង​ខេត្តកំពង់ចាម និង​ប្រាប់​ពី​ទីតាំង​រថក្រោះ កាំភ្លើង​ធំ និង​ឈ្មោះ​មេបញ្ជាការ នៅ​ទីនោះ​។ ម្យ៉ាងទៀត ត្រូវ​ចូលទៅ​ទាក់ទង​ខ្សែ​ខាងក្នុង ដើម្បី​ប្រមូល​កម្លាំង​បង្កើត​ទ័ព​ក្នុងព្រៃ សម្រាប់​ត្រៀម វាយ​កម្ពុជា​ពីក្រោយ និង​ត្រូវ​ពិនិត្យមើល​ពី​មូលដ្ឋាន​ឃ្លាំង​សេដ្ឋកិច្ច ឃ្លាំង​គ្រាប់ ឃ្លាំង​ស្បៀង ដើម្បី​ងាយ ស្រួល​ដឹកយក​ចេញ​ពេល​កងទ័ព​វៀតណាម​វាយ​ចូលដល់​។ យ៉ាំង យឿ​ង បាន​បញ្ជាក់ថា ត្រូវ​លាក់​ការ​ដាច់ខាត ប្រសិនបើ​បដិវត្តន៍​កម្ពុជា​ចាប់បាន ក្នុងករណី​ណាក៏ដោយ​គឺ​មិនត្រូវ​សារភាព​ពី​ផែនការ និង​ការចាត់​តាំងរបស់​វៀត ណា​ម​ឡើយ ដោយ​ឱ្យ​ឆ្លើយថា ជា​ប្រជាជន​ដែល​វៀតណាម​កៀរ​យកទៅ ដោយសារ​វៀតណាម​ធ្វើបាប ទើប​រត់​ត្រឡប់មកវិញ​។ ប្រាំ​មួយថ្ងៃ​ក្រោយមក រី និង​បក្ខពួក​បានចេញ​ដំណើរ​ទៅ​កម្ពុជា ហើយ​បាន​ឆ្លងកាត់ តាម​ព្រៃ​ក្រែក​ដើរ​សំដៅទៅ​ទិស​ខាងជើង អស់​រយៈពេល​ជិត​កន្លះ​ខែ​ទើប រី និង​បក្ខពួក​បានមក​ដល់​ព្រៃ​ស្រក នៅ​ខាងជើង​ក្រុង​កំពង់ចាម ស្ថិត​ក្នុងស្រុក​កំពង់សៀម ដែលជា​ទីតាំង​សម្រាប់​ផែនការ​ដែល​បានកំណត់​។ បន្ទាប់ពី មកដល់​ទីតាំង រី និង​បក្ខពួក​បាន​រាយការណ៍​ទៅ យ៉ាំង យឿ​ង តាមរយៈ​តេ​អូ​ជាប្រចាំ អំពី​សភាព​ការ យោធា​នៅ​ខេត្តកំពង់ចាម​ដែល​ក្តាប់បាន​។ រី និង​បក្ខពួក​បានរស់នៅ​ក្នុង​ព្រៃ​ស្រក​អស់​រយៈពេល​ប្រាំបី​ថ្ងៃ នៅ​ថ្ងៃមួយ រី និង​បក្ខពួក​កំពុង​ហូបបាយ​ថ្ងៃត្រង់ ស្រាប់​តែមាន​គ្រាប់កាំភ្លើង​របស់​កងទ័ព​កម្ពុជា បាញ់​ជះ​មកលើ ក្បាល​ធ្វើឱ្យ រី និង​បក្ខពួក​ភ័យ​ស្លុត​ស្រឡាំងកាំង រក​ទាញ​កាំភ្លើង​បាញ់​តប​វិញ​មិនបាន ក៏​រត់​បែក​គ្នា​អស់ ចំណែក រី បាន​រត់​បែក​តែម្នាក់ឯង​ហើយ​វង្វេងផ្លូវ រួច​ដើរចូល​ក្នុង​សហ​ករ​បុស​ពោរ ក៏ត្រូវ​បាន​អង្គការ​ចាប់ខ្លួន​បានតែ​ម្តង គឺ​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​១៩៧៨៕L ដោយៈ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព ០០០៣២)