​បក្ស​CPP​ខណ្ឌមានជ័យ​បញ្ចូល​សមាជិក​ថ្មី​ចំនួន​៣៧៥​នាក់​

1018
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨​នៅ​ទីស្នាក់ការ​គណបក្ស​សង្កា​ត់ ស្ទឹងមានជ័យ​២ បានធ្វើ​ពិធី សំណេះសំណាល ជាមួយ​សមាជិក​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​រួមរស់​ជីវភាព​នយោបាយ​ជា មួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៣៧៥ នាក់​។​ជំនួប​សំណេះសំណាល ក្រោម អធិបតីភាព លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌមានជ័យ ។​

​ក្នុង​ពិធី បញ្ចូល​សមាជិក​បក្ស​ថ្មី​នាឱកាស​នេះដែរ មាន​សមាជិក សមាជិកា ដែល​បាន​ផ្ទេរ​ជីវភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​រួម រស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស ប្រជាជន សរុប​ចំនួន ៣៧៥​នាក់ រួមមាន សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ចំនួន ៦៣​នាក់ ។ សង្កាត់​ស្ទឹងមានជ័យ​ទី ២៨​នាក់ ។ សង្កាត់​បឹងទំពន់​ទី​១​ចំនួន ១៥​នាក់ ។ សង្កាត់​បឹងទំពន់​ទី ២ ចំនួន ២២០​នាក់ ។ សង្កាត់​ចាក់អង្រែ​ក្រោម ១៥​នាក់ ។ សកម្មជន ផ្ល​ក ច​យ ៣៤​នាក់ ។​

​លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បងប្អូន ដែល​បាន​ចុះចូល​ជា​សមាជិក ចំនួន ៣៧៥ នាក់ តាម​មូលដ្ឋាន​សង្កាត់ ក្នុង​ខណ្ឌមានជ័យ នាពេលនេះ គឺជា​ឆ​ន្ទះ​ពិតប្រាកដ​របស់​បងប្អូន​ដោយផ្ទាល់ ដោយ​មិនមាន​ការបង្ខិតបង្ខំ ឬ​មានការ​គំរាមកំហែង​ក៏ដូចជា​ការ​ផ្តល់នូវ លាភ​សក្ការ​នោះទេ ។

តែ​ផ្ទុយទៅវិញ បងប្អូន​បាន​មើលឃើញ និង ជឿទុកចិត្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​មាន ការជឿជាក់​លើស​ម្តេច​តេ​ជោ ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ចាប់តាំងពី​អណ​ត្តិ​ទី​១​រហូត​អណ​ត្តិ​ទី​៥ និង​អណ​ត្តិ​បន្តៗ​ទៀត ។​

​ប្រធាន​គណបក្ស​រាជធានី​ភ្នំពេញ បានបញ្ជាក់​បន្ថែមថា ការចូល​ជា​សមាជិក​ថ្មី របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាច​ឈានទៅរក​ភាពជោគជ័យ​យ៉ាង​លើសលប់​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ ពីព្រោះថា​សមាជិក សមាជិកា របស់​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ៗ​គឺជា​សម្លេងឆ្នោត មួយ​សំឡេង នៃ​សន្លឹកឆ្នោត​ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ៕S/​

​បក្ស​CPP​ខណ្ឌមានជ័យ​បញ្ចូល​សមាជិក​ថ្មី​ចំនួន​៣៧៥​នាក់​