​បង្កើត​កម្មវិធី​សង្ក្រាន្ត​តាម​វិទ្យាល័យ​អបអរ​ឆ្នាំ​ថ្មី​និង​ស្វែងយល់​ពី​ទម្រង់​សិល្ប​:​បុរាណ​ខ្មែរ​

490
ចែករម្លែក
  • 34
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំនេះ​គ្រឹះស្ថានសិក្សា​ពិសេស​ស្ទើរ​គ្រប់​វិទ្យាល័យ​របស់​ខេត្តកំពង់ចាម​គឺ​បាន​បង្កើត​សង្ក្រាន្ត​ក្នុងន័យ​ផ្តល់​ឳ​កាស​ឱ្យ​សិស្សានុសិស្ស​បាន​ស្វែងយល់​ពី​ទម្រង់​សិល្ប​: ល្បែង​ប្រជាប្រិយ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ​។​

​លោក លី ម៉េង​សាន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម​បានឱ្យដឹងថា កិត​មកដល់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៩​នេះ​យើង​មាន​វិទ្យាល័យ​ចំនួន ១៩ កន្លែង នៅតាម​បណ្តា​ស្រុក​ក្រុង​ចំនួន ប្រាំមួយ​ដោយបាន​ប្រព្រឹត្ត​ទៅតាម​កាល​បរិ​ច្ឆ​ទ​របស់​វិទ្យាល័យ​នីមួយៗ​គឺមាន​វិទ្យាល័យ​មួយចំនួន​បានបញ្ចប់​កម្មវិធី​សង្ក្រាន្ត​វិទ្យាល័យ​មួយចំនួន​កំពុងដំណើរការ​កម្មវិធី​សង្ក្រាន្ត​និង​វិទ្យាល័យ​មួយចំនួន​បាន​ត្រៀម​បើក​កម្មវិធី​សង្ក្រាន្ត​នេះ​រហូតដល់​បញ្ចប់​ត្រឹម​ថ្ងៃ​ចូលឆ្នាំថ្មី​។

​លោក​ប្រធាន​មន្ទីរ​បាន​ឪ្យ​ដឹង​ទៀតថា ក្នុងនោះ​នៅ​ក្រុង​កំពង់ចាម មាន​កម្មវិធី​សង្ក្រាន្ត​វិទ្យាល័យ​ចំនួន ពីរ​កន្លែង​,​។​ស្រុក​កំពង់សៀម​មានកម្ម​វិធី​សង្ក្រាន្ត​វិទ្យាល័យ​ចំនួន​បី​កន្លែង​។​ស្រុក​ព្រៃឈរ​កម្មវិធី​សង្ក្រាន្ត​វិទ្យាល័យ​ចំនួន​ប្រាំ​កន្លែង​។​ស្រុក​ជើងព្រៃ​មាន​សង្ក្រាន្ត​វិទ្យាល័យ​ចំនួន​បី​កន្លែង​។​ស្រុក​បាធាយ​មាន​កម្មវិធី​សង្ក្រាន្ត​ចំនួន ពីរ កន្លែង និង​ស្រុក​ស្រី​សន្ធរ​មានកម្ម​វិធី​ស​ង្ត្រា​ន្ត​ចំនួន បី កន្លែង​។​

​លោក​ម៉េង​សាន​បាន​បន្តថា​ធាតុពិត​កម្មវិធី​សង្ក្រាន្ត​នេះ​យើង​បាន​បង្កើត​ឡើងជា​រៀងរាល់ឆ្នាំ​នា​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​យើង​។​ប៉ុន្តែ​ឆ្នាំ​យើង​បាន​បង្កើត​សង្ក្រាន្ត​ធំ​និង​គគ្រឹកគគ្រេង​ភាគច្រើន​នៅតាម​វិទ្យាល័យ​សិក្សា​នានា​ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំថ្មី​,​បង្កើត​ឱកាស​សិស្ស​ជា​យុវជន​ជំនាន់​ក្រោយ​,​ជា​វេទិការ​សម្រាប់​ចែករំលែក​បទពិសោធន៍​គ្នា​,​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​,​រឹតចំណង​សាមគ្គីភាព​រវាង​គ្នា និង​គ្នា និង​ជាការ​ដឹងគុណ​ដល់​លោកគ្រូ អ្នកគ្រូ​៕S/​