​បង្កើត​Hotline​មួយ​ទទួល​ពាក្យបណ្តឹង​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ​ភ្លាមៗ​

1430
ចែករម្លែក

ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​នេះ​នឹង​បង្កើត​នូវ​Hotline​មួយ ទទួល​ពាក្យបណ្តឹង​ចាំបាច់​ចំពោះមុខ ដែល​កើតឡើង​ជាប្រចាំ​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដើម្បី​ទទួល​យកទៅ​ចាត់ការ​ឲ្យ​ទាន់ពេលវេលា​។​ការទទួលបាន​ព័ត៌មាន ចាត់ការ​មិនទាន់​ពេល​វេលា ស្មើនឹង​អត់​បានធ្វើ មិន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ មិន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ស្មើនឹង​អត់​បាន​បម្រើ​ប្រជាពលរដ្ឋ​។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ​២០១៧​នៅ​សាលាខណ្ឌ​ច្បារអំពៅ ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង លោក ចេង មុនី​រ៉ា ជ​អភិបាលរង​ខណ្ឌដង្កោ​ជា​អភិបាលខណ្ឌ​ច្បារអំពៅ​ថ្មី ។​

​លោក​អភិបាល​រាជធានី​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​សង្កាត់​ទាំង​១០៥ ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​កិច្ចការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ចង់បា​ន បម្រើ​រាស្ត្រ​ដោយស្មោះ​ត្រង់​។

​លោក ឃួ​ង ស្រេង បាន​បន្ថែមទៀតថា ថ្នាក់ដឹកនាំ និង​មន្ត្រី​ខណ្ឌ​ទាំងអស់​ក្នុង​ខណ្ឌ​ច្បារអំពៅ​ក៏​ដូច​អភិបាលខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ បើ​ខ្វះ​ចំណុច​មួយ​នេះហើយ​ទោះបី​ពូកែ​ប៉ុណ្ណា រៀន​ចប់​មហា​បរិ​ញ្ញា​ប៉ុណ្ណា​ក៏ដោយ គឺ​ការងារ​មិនអាច​ដំណើរការ​ទៅដោយ​រលូន​និង​ប្រកបដោយ​ជោគជ័យ​នោះទេ​។

​លោក​អភិបាល​រាជធានី​បាន​ណែនាំ​ទៅ​មន្ដ្រីរាជកា​រទាំង​១២​ខណ្ឌ និង​មន្ដ្រី​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​ថា​ចាប់ពីពេលនេះ​តទៅ​ត្រូវតែ​លុបបំបាត់​ជំងឺ​តួឯក​ឲ្យ​ខាងតែបាន នៅលើ​កិច្ច​ការបម្រើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។ ចំពោះ​លទ្ធផល​ដែល​បានជា​ផ្លែផ្កា គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ហការី មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ចូលរួមចំណែក​ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ៕ ដោយ​៖ រ៉ា​ម៉ន​