​បង្ក្រាប​កន្លែង​ជល់​មាន់​មួយកន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់​

551
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​ជនសង្ស័យ​បីនាក់​ក្នុងចំណោម​ជាច្រើន​នាក់​ដែល​ញៀន​ល្បែង​ជល់​មាន់​ត្រូវបាន​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ស្រុក​ប​វេ​ល​ចុះបង្ក្រាប​ទីតាំង​ល្បែង​មាន់​ជល់​នៅ​ចំណុច​វាលស្រែ​ខាងជើង ភូមិ​ស្ថាពរ​២ ឃុំ​អំពិល​ប្រាំ​ដើម​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ។​
​លោក​វរសេនីយ៍ទោ សុខ​.​សារិន អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹង​ថ​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​១.​ឈ្មោះ ឯក​.​ជួន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ។​២.​ឈ្មោះ រឿន​.​សារឿ​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ និង​៣.​ឈ្មោះ ច្រឹង​.​រិត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ភូមិ ឃុំ​អំពិល​ប្រាំ​ដើម​ស្រុក​ប​វេ​ល​។​

​កម្លាំង​នគរបាល​ស្រុក​បាន​ដកហូត​វត្ថុតាង​រួមមាន មាន់​ជល់​ចំនួន​២​ក្បាល ម៉ូតូ​ចាស់ៗ​ចំនួន​៣​គ្រឿង និង​សង្វៀន​ចំនួន​១​។​ករណីនេៈស​ម​ត្ថ​កិ​ច្ចបា​ន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​រួចហើយ​ឱ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​មួយចំនួន​៕S/