​បង្ក្រាប​កន្លែង​ជល់​មាន់​ឃាត់ខ្លួន​អ្នកលេង​ចំនួន​៨​នាក់​និង​មាន់​៥​ក្បាល​

1208
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៨​នៅ​ចំណុច​វាលស្រែ​ស្ថិត​ក្នុងភូមិ អន្លង់​រាំង​ឃុំ​ឃ្លាំង​មាស​ស្រុក​ប​វេ​ល​កម្លាំង​ជំនាញ​បា​នប​ង្គ្រា​ប​ល្បែងស៊ីសង​(​ជល់​មាន់​)​មួយ​ករណី​។​

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកលេង​ចំនួន​៨​នាក់​និង​ដកហូត​មាន់​ជល់​៥​ក្បាល​-​សៃ​វៀន​ចំនួន ១-​ស៊ុម​ដែក​ចំនួន​៣-​ចាន​អាប៉ោង​ចំនួន​១-​ជញ្ជីង​សំរាប់​ថ្លឹង​មាន់​ចំនួន​១​និង​ម៉ូតូ​ចាស់​ថ្មី​ចំនួន​១០​គ្រឿង​។​

​លោក​សុខ សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថា​អ្នកញៀន​ល្បែង​ជល់​មាន់​ទាំង​៨​នាក់​មាន​៖1-​ឈ្មោះ ព្រឿង ព្រឹម ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​។​2-​ឈ្មោះ​កៅ នឿន ភេទ​ប្រុស​អាយុ​43​ឆ្នាំ ។​3-​ឈ្មោះ និ​ន ណន ហៅ​ចាន់​ភេទ​ប្រុស​អាយុ 47​ឆ្នាំ ។​4-​ឈ្មោះ ប៉ុល សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​38​ឆ្នាំ​។

​5-​ឈ្មោះ ឌី សុភាព ភេទ ប្រុស​អាយុ 40 ឆ្នាំ ។ 6-​ឈ្មោះ​សុ​ី​ថា សុភាព ភេទ​ប្រុស​អាយុ​27 ឆ្នាំ ។​7-​ឈ្មោះ​ជុន ណេ​ត ភេទ​ប្រុស​អាយុ 38​ឆ្នាំ​។​និង​8-​ឈ្មោះ រូ​ន វិត​ភេទ​ប្រុស​អាយុ​42​ឆ្នាំ​៕S/

​បង្ក្រាប​កន្លែង​ជល់​មាន់​ឃាត់ខ្លួន​អ្នកលេង​ចំនួន​៨​នាក់​និង​មាន់​៥​ក្បាល​


​ ​