​បង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​

87
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នាក់​រួម​និង​វត្ថុតាង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាវិត​និង​កម្លាំង​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​នៅក្នុង​ករណី​រក្សាទុក​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២០​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ចុះបង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​បាវិត​លើ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​ជននេះ​ឈ្មោះ​ម៉ៅ​សំណាង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ប្រសប់​លាក់​ឃុំ​បាទី​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​។​

​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​./​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​./​ម៉ូតូ​ចំនួន​១​គ្រឿង​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កសាង​សំណុំរឿង​បញ្ជូនទៅ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​