​បង្ក្រាប​ការជួញដូរ​ទៀតហើយ​នៅ​មណ្ឌលគិរី​ម្តងនេះ​បាន​ជាង​៩០​គីឡូក្រាម​

1013
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ក្រុម​អន្តរា​គម​ន៏​បង្ក្រាប បទល្មើស​សត្វព្រៃ​ចល័ត​បាន​ចុះ​ឆែកឆេរ​លំនៅឋាន​មួយកន្លែង រឹបអូស​បាន​សត្វព្រៃ​ឆ​ស់នឹង​សំណាក​ជាច្រើន​នៅ ក្នុងភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក​កាលពី​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៨ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ដែល​បាន​រក្សាទុក​បទល្មើស​ស​ត្វ​ព្រៃ​ខាងលើ មាន ឈ្មោះ​ប៊ុន ឡាយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ស៊ិន​លី គ​ន្ធា អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ។

ប្រភព​បន្តថា ក្រុម​អន្តរា​គម​ន៏​បង្ក្រាប បទល្មើស​សត្វព្រៃ​ចល័ត​បាន​ចុះ​ឆែកឆេរ​ផ្ទះ​រឹបអូស​សត្វព្រៃ​បាន​ចំនួន​៩​មុខ​។​ក្នុងនោះ​រួមមាន ប្រវឹក​រស់​៣​ក្បាល អណ្តើក​ភ្នំ​៦​ក្បាល អណ្តើក​សោម​ញី​១​ក្បាល ឈ្លូស​ងាប់​០៥​ក្បាលជ្រូក​ព្រៃ​ងាប់​០១​ក្បាល ពស់សាំងសឿ​រស់​៥​គីឡូក្រាម ស្បែក​ឈ្លូស​ក្រៀម​ចំនួន​០៣​បន្ទះ ក្រពះ​ប្រ​ម៉ា​ក្រៀម​ចំនួន​០៣​ដុំ លលក​បាយ​រស់​០១​ក្បាល សរុប​៩៤,៨០​គីឡូក្រាម​។​

​ក្រោយ​ប្រតិបត្តិ​ការបង្ក្រាប សាច់សត្វ​ដែល​ងាប់​នឹង​សំណាក​នានា ត្រូវបាន​យកទៅ​ដុត​កម្ទេចចោល ។​ចំណែក​សត្វ​ដែល​នៅរស់​ត្រូវបាន​ដោះលែង​ក្នុងព្រៃ​សុវត្ថិភាព​វិញ​។​ចំពោះ​ម្ចាស់​ត្រូវបាន​ជំនាញ​ចាត់​វិធី​ការបន្ត​តាមផ្លូវ​ច្បាប់​។​

គួរ​កត់សម្គាល់ថា រយៈពេល​ពីរ​ថ្ងៃ ២១-២២ មិនា ២០១៨ ជំនាញ​បាន​ចាប់​ឃាត់​បទល្មើស​បាន​ចំនួន​បី​លើក នឹង​រឹបអូស​បាន​សត្វព្រៃ​ជាច្រើន​ប្រភេទ យកទៅ​ដោះលែង​ក្នុងព្រៃ នឹង​ដុត​ក​ម្ទេស​ចោល​។​នឹង​ឃាត់ខ្លួន​មនុស្ស​ចំនួន​បួន​នាក់ ដែលមាន​ជាប់​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ នឹង​ប​បាញ់​សត្វព្រៃ​ខុសច្បាប់ ៕S/

​បង្ក្រាប​ការជួញដូរ​ទៀតហើយ​នៅ​មណ្ឌលគិរី​ម្តងនេះ​បាន​ជាង​៩០​គីឡូក្រាម​