​បង្ក្រាប​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​ស្រេង​ល្អ​នៅ​ប៉ោយប៉ែត​ចាប់ខ្លួន​២​នាក់

428

(​បន្ទាយមានជ័យ​)​កម្លាំង​ជំនាញ​គ្រឿងញៀន​នៃ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់​លេខ​២ ផ្ទះសំណាក់ ស្រេង ល្អ ភូមិ​អូរជ្រៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​២​នាក់ កាលពី​ម៉ោង​២​និង​២៥​នាទី​ថ្ងៃទី ២៨​វិច្ឆិកា​២០១៧​។​

​លោក​វរសេនីយ៍ ចាប សុ​ផា​រឹទ្ធ ស្នងការរង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​ចេ​ត្ត​បន្ទាយមានជ័យ​ឱ្យដឹងថា​ជនសង្ស័យ​បង្ក្រាបបាន​រួមមាន ១-​ឈ្មោះ​ឆាយ ម៉ៅ ចិត្ត ភេទ​ប្រុស​អាយុ ៣៩​ឆ្នាំ ស្នាក់ នៅ​ភូមិ​អូរជ្រៅ​សង្កាត់​/ ក្រុង​ប៉ោយ​។​២-​ឈ្នោះ តាន់ សុភ​ក្រ័ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ដែរ​។​

លោក​បន្តថា ការបង្ក្រាប​នេះ ដោយសារ​មាន​ពល​រដ្ឋា​រាយការណ៍ ការស្រាវជ្រាវ ហើយ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​:១-​ជញ្ជីង សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ ពណ៌​ទឹកប្រាក់​កំ​រប​ខ្មៅ ។​២-​ទូរ​សព្ទ័​ដៃ​1​គ្រឿង អិន​ចុច​ពិល​៣-​ដែកកេះ​ចំនួន​៥​។​៤-​បំពង់​កែវ​ចំនួន​១​។​៥-​ថង់​ផ្លាស់​សំរាប់​ច្រកថ្នាំ​ចំនួន​៤​និង​៦-​កន្ត្រៃ​ចំនួន​១៕S/​ដោយ : ប​.​ជ័យ​