​បង្ក្រាប​គ្រឿងញៀន​នៅ​មង្គល​បូរី​ចាប់បាន​ច្រើន​នាក់​និង​វត្ថុតាង​មួយចំនួន

124
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មង្គល​បូរី​ប៉ូលិស​ចាប់​មុខសញ្ញា​បាន​ច្រើន​នាក់​និង​វត្ថុតាង​មួយចំនួន​។​លោក​វរសេនីយ៍​ស៊ិន​ណារ៉ាក់​អធិការនគរបាល​ស្រុក​មង្គល​បូរី​បានឱ្យដឹងថា​៖​ការបង្ក្រាប​គ្រឿងញៀន​កាលពី​ថ្មីៗ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​រឹបអូស​វត្ថុតាង​មួយចំនួន ។​

ជនសង្ស័យ​មាន​:​ឈ្មោះ​រួន​ទិ​ត្យ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​អន្លង់​ថ្ងាន់​លិច​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី និង​ឈ្មោះ​ជា​ចាន់​ធឿន​ហៅ​ដេ​ត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​បាន​បន្ត​ចុះ​ចាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់​បាន​ចំនួន​៧​នាក់​ទៀត​។​

១.​ឈ្មោះ​ពុធ​ទីណា​ហៅ​ខ្នា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​,២.​ឈ្មោះ​គា​គិ​ម​លី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​៣.​ឈ្មោះ ដា ឈុនលី​ហៅ ខ្លី ភេទ ប្រុស​អាយុ ២៧ ឆ្នាំ​។ ៤.​ឈ្មោះ រស់ ឆាត ភេទ ប្រុស អាយុ ២៤ ឆ្នាំ ។​៥.​ឈ្មោះ ម៉ាច់ សូ​វៀត ភេទ ប្រុស អាយុ ២៩ ឆ្នាំ ៦- ឈ្មោះ រួន ទិ​ត្យ ភេទ ប្រុស អាយុ ២០​ឆ្នាំឈ្មោះ ជា ចាន់​ធឿន ហៅ ដេ​ត ភេទ ប្រុស អាយុ ២៤ ឆ្នាំ​។​

​លោក​អធិការ​បាន​បន្តថា​:​រីឯ​វត្ថុតាង​ដកហូត​វត្ថុតាង​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​រួមមាន​៖១.​ម្សៅ​ក្រាម​ព៌​ណស​ថ្លា ចំនួន ២ កូន​ថង់​តូច ,២ .​បំពង់​ទែ​ម៉ូ​ម៉ែត្រ ចំនួន មួយ ,៣​សំបក​ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​ថ្នាំញៀន មួយចំនួន​,៤.​ដែកកេះ​ចំនួន​បី​,៥.​បំពង់​ជ័រ​សំរាប់​ចូក​និង​ជក់​ចំនួន​ពីរ​,-​ទូរ​សព្ទ​ដៃ​ចំនួន​២​គ្រឿង​,៧.​ម៉ូតូ​ធំ​មួយគ្រឿង​ម៉ាក CBR ពណ៌​ស ខ្មៅ ៕S/


រូបថត : បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មង្គល​បូរី ប៉ូលីស​បង្ក្រាប​មុខសញ្ញា​បាន​ច្រើន​នាក់​និង​វត្ថុតាង​មួយចំនួន​(​រូប​: ប​.​ជ័យ​)​