​បង្ក្រាប​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​៣​នាក់​នៅ​ខណ្ឌមានជ័យ​

584
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​តូចធំ​។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ចំណុច​ផ្លូវលំ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ ហ៊ុយ ម៉ានិត ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ​ទី​២​ឈ្មោះ ព្រុំ ផល្លា​ហៅ ឡា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​និង​ទី​៣​ឈ្មោះ​ភន​សៀកឡេង​ហៅ​វែង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​អ្នក​ទាំង​៣​ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​ទ្រា​៤​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ដទៀត​៕S/

​បង្ក្រាប​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​៣​នាក់​នៅ​ខណ្ឌមានជ័យ​