​បង្ក្រាប​ជន​ជាតិចិន​ខុសច្បាប់​២១៥​នាក់​ព្រំដែន​ប៉ោយប៉ែតតាមសំណើភាគី​ចិន​

1051
ចែករម្លែក
  • 99
    Shares

(​បន្ទាយមានជ័យ​)៖​ភាគី​រដ្ឋាភិបាល​ចិន​គឺជា​អ្នកស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​ភាគី​ក​ម្ព​ជា​ទើបបានជា​សមត្ថកិច្ច​នគ​របាល​កម្ពុជា​បង្ក្រាប​​ជន​ជាតិចិន​ខុសច្បាប់​ចំនួន​២១៥​នាក់ កាលពី​ម៉ោង​១០​ព្រឹក​ដល់​រសៀល​ម៉ោង​២​ថ្ងៃទី​២​សីហា​ឆ្នាំ​២០១៧​កន្លងមក​ក្នុងផ្ទះ​សំណាក់​ចំនួន​២១៥​នាក់ ស្រី​៣២​នាក់​នៅក្បែរ​កាស៊ីណូ​ផ្កាយ​៥ ជិត​អូរ​ព្រំដែន​កម្ពុជា ថៃ​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់ ក្រុង​ប៉ោយប៉ែត​។​

​ក្នុង​ប្រតិបត្តិការ​នេះ​ក៏មាន​ឃាត់ខ្លួន​នូវ​ជនជាតិ​ចិន ថៃ ម៉ា​ឡេ​ចំនួន ៤​នាក់​ផងដែរ​តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​។​

(រូប៖វេបសាយ)

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃុន សំបូរ អគ្គនាយករង​អគ្គនាយដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​​និតិ​វិធី​ច្បាប់​ដោយ លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​នគរ​​បាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នគរបាល​ក្រុង​ប៉ោយប៉ែត​និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឱ លន់​ស្នងការរង​ទទួល​ផែន​នគរបាល​អន្តោប្រវេសន៍​ខេត្តបន្ទាយមានជ័យ​ប្រាប់​សារព័ត៌មាន​រស្មី​កម្ពុជា​ល្ងាច​​ថ្ងៃទី​២​សីហា​ថា​:​ករណីនេះ​ ​គ​របាល​នៃ​រដ្ឋាភិបាល​និង​ស្ថានទូត​ចិន​បាន​ស្នើសុំ​រដ្ឋាភិបាល​និង​នគរបាល​ក​ម្ព​ជា​ដើម្បី​សហការ​ត្រួតពិនិត្យ បង្ក្រាប​លើ​ជន​ជាតិចិន​ទាំងនោះ ទើប​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​ដូច្នេះ​។​

​ការបង្ក្រាប​នោះ​ផ្តោតលើ​ជនជាតិ​ចិន​ទាំងនោះ​ដែល​បាន​ទៅ​ស្នាក់នៅ គ្មាន​ទិដ្ឋាការ​ការងារ​ហើយ​ប្រកប​របរ​តាម​អន​ឡាញ​ក្នុង​បំណង​មិន​ត្រឹមត្រូវ​នៅក្នុង​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​នៅ​ក្រុង​ប៉ោយប៉ែត​។

​សមត្ថកិច្ច​បាន​រកឃើញ​ឧបករណ៍​និង​មធ្យោបាយ​មួយចំនួន​សម្រាប់​របរ​បើក​អន​ឡាញ​នោះ​។​

​ជន​ជាតិចិន​ទាំងនោះ នគរបាល​អន្តោប្រវេសន៍​ក​ម្ព​ជា​បាន​នាំទៅ​ខេត្តសៀមរាប ហើយ​អាចធ្វើ​សន្និសីទកាសែត​ទីនោះ​មុននឹង​ធ្វើ​មាតុ​​ភូមិ​និវត្តន៍​ពួកគេ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ឬក៏​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្រុងភ្នំពេញ​៕​ដោយ :​ភ្នំ​ស្វាយ​