​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​មួយកន្លែង​ឃាត់​មនុស្ស​៣​នាក់​

1199
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អាជ្ញាធរ​ខណ្ឌមានជ័យ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម ខុសច្បាប់​មួយកន្លែង និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ។ ការចុះ​បង្ក្រាប​ផ្ទះ​លួច​បើក​កត់​ឆ្នោត​វៀតណាម​នេះ ស្ថិតនៅ​ផ្ទះជួល ផ្លូវ​ចូល​វត្ត​ពោធិញាណ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។​

​ការចុះ​បង្ក្រាប​ផ្ទះ​លួច​បើក​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​ដោយ​ដកហូត​លុយ​ដុល្លារ​៣៧០​ដុល្លារ​និង​លុយ​ខ្មែរ​៤.៥៤០.០០០​រៀល រួម​និង​ក្រដាស់​កត់​ឆ្នោត​មួយចំនួន​ផងដែរ ។​ជន​ដែល​ឃាត់ខ្លួន ១​ឈ្មោះ ញឹក កុសល ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ។ ២​ឈ្មោះ មួយ ហៀ​ង ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ និង​៣​ឈ្មោះ នោ​យ ពិ​សិ​ដ្ន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ។​

​បើតាម លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ការណែនាំ​ពី​លោក​អភិបាលខណ្ឌ​មានជ័យ លោក ពេជ្រ កែវ​មុនី រួចមក​លោក បាន​ដឹកនាំ កម្លាំង​និង​អាជ្ញាធរ​មូលដ្ឋាន ចុះទៅ​ទីតាំង លួច​បើក​កត់​ឆ្នោត​វៀតណាម​ខាងលើ​នោះបាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​ដោយ​ដកហូត​លុយ​ដុល្លារ​៣៧០​ដុល្លារ​និង​លុយ​ខ្មែរ​៤.៥៤០.០០០​រៀល ទូរស័ព្ទដៃ​២​គ្រឿង ត្រា​ថៃ្ង​ខែ​ឆ្នាំ​១ ប្រដាប់​គិត​លេខ​២ រួម​និង​ក្រដាស់​កត់​ឆ្នោត​មួយចំនួន​ផងដែរ ។​

​គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​បន្តថា ទីតាំង​កត់​ឆ្នោត​វៀតណាម​ខាងលើ​ធ្លាប់​ចាប់បាន​ម្តង​ហើយ​នៅតែ​លួច​បើក​កត់​ឆ្នោត​វៀតណាម​ដដែល​៕S/​

បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​មួយកន្លែង​ឃាត់​មនុស្ស​៣​នាក់​