​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ពីរ​កន្លែង​ផ្សេងគ្នា​ឃាត់ខ្លួន​មនុស្ស​ប្រាំមួយ​នាក់​និង​វត្ថុតាង​ច្រើន​

254

(​កំពង់ស្ពឺ​)៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង អ៊ូរ ផាត ចុះបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿ ង​ញៀន​ពីរ​កន្លែង​ផ្សេងគ្នា​ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​កែស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក ម៉ាត់ ធុច ស្នងការរង​ទទួល​ផែន​ប្រ​ឆាំ​បទល្មើស នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឱ្យដឹងថា ការចុះ បង្ក្រាប​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ មានការ​ចូលរួម​ពីរ​លោក អ៊ូរ ផាត ព្រះរាជអាជ្ញារង និង​ក ម្លាំ​ង​នគរបាល​ការិយាល័យ​ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន​ប្រមាណ​៦៥​នាក់​។​កា​បង្ក្រាប​នេះ​ជំនាញ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ថ្លា​ចំនួន​ប្រាំ​កញ្ចប់ នៅក្នុង​ផ្ទះ​របស់​ឈ្មោះ ហៃ ចិ​ត្រា ហៅ ខ្នុ​យ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់ក្នុង​ភូមិ​ព្រៃ​កែស​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី​។ កម្លាំងចម្រុះ​ឃាត់ខ្លួន​មនុស្ស​បួន​នាក់​ទៀត ដែល​កំពុង​ចាក់​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជាច្រើន​កញ្ចប់​ទៀត ដែល​ពួកគេ​ដាក់ចូល​ទៅក្នុង​ដប​ទឹក​សុទ្ធ ដើម្បី​បំផ្លាញ​ភស្តុតាង​។​

​ប្រភព​បាន​បន្តថា​ការឃាត់ខ្លួន​ជន​ស្ស័​យ​ទាំង​នាក់​នេះ​មានឈ្មោះ ហៃ ចិ​ត្រា ជា​ម្ចាស់ផ្ទះ​។ ទី​ពីរ​ឈ្មោះ ង៉ែត អៀង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។ ទី​បី​ឈ្មោះ ហៀ​ម ភា​រ៉ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ទី​បួន​ឈ្មោះ ឡុង ភារ​ម្យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។​ពួកគេ​ទាំង​បួន​នាក់​រស់នៅ​ភូមិ​ព្រៃ​កែស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី​។ ទី​ប្រាំ​ឈ្មោះ ស៊ឹម សំ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដកហូត​បាន ម្សៅ​ពណ៌​ថ្លា​ចំនួន​ប្រាំ​កញ្ចប់​, ទូរ ស័ព្ទ​ប្រាំបី​គ្រឿង​,​ដាវ​ពីរ​ដើម​,​កាំបិត​មួយ​,​មាន់​ជល់​១៥​ក្បាល និង​ជាល​ដាក់​មាន់​៣២​សម្រាប់​។​

​កម្លាំងចម្រុះ​ខាង​បន្ត​ឆែកឆេរ​ផ្ទះ​ឈ្មោះ ហួត ចាន់ថន ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា រក ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​នៅក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ចំនួន​ប្រាំ​កញ្ចប់​,​មាន់​ប្រាំពីរ​ក្បាល ,​ជាល​ដាក់​មាន់​ចំនួន​បី និង​ដាវ​មួយ​ដើម​។ ប៉ូលិស​បាន​បញ្ជូន​ខ្លួន​មុខសញ្ញា​សង្ស័យ​ទាំង​ប្រាំមួយ​នាក់ មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕L ដោយៈ សុខ សុ​ភ័​ណ្ឌ​