​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ក្រោយ​ស្ថានទូត​អូស្ត្រាលី​ចាប់​៨​ទូរ​និង​មនុស្ស​១១​នាក់​

184
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរងខណ្ឌ​បាន​បើក​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ​មួយកន្លែង​នៅ​ខាងក្រោយ​ស្ថានទូត​អូស្ត្រាលី ត្រួតពិនិត្យ​ឃើញ​មាន​ហ្គេម​បាញ់​ត្រី​ចំនួន ០៨​ទូរ និង ឃាត់ខ្លួន​មនុស្ស​១១​នាក់​។​

​ប្រតិ​ប​ត្ត​ការណ៍​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​រសៀល​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​ចំណុច​ក្នុង​មជ្ឍមណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​ហ្គេម​វើ​ល​ដ៏​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧៨​ភូមិ​១៤​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​ចុះបង្ក្រាប​ទីតាំង​បើក ល្បែងស៊ីសង ហ្គេម​បាញ់​មួយកន្លែង ក្នុង​មជ្ឍមណ្ឌល​កម្សាន្ត​សម្រាប់​កុមារ ហ្គេម​វើ​ល​ដ៏ និង ត្រួតពិនិត្យ​រកឃើញ​ហ្គេម​បាញ់​ត្រី​ចំនួន ៨​ទូរ និង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១១​នាក់​។​

​ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការណ៍​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បានធ្វើ​ការដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​ទាំងអស់នោះ​ចេញពី​ទីតាំង​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​១១​នាក់​នាំមក​សាកសួរ​នៅ​សាលាខណ្ឌ​ចំកា​មន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​