​បង្ក្រាប​និង​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់​ជិត​៣​ពាន់​ដើម​នៅ​ស្រុក​ប​វេ​ល​

123
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​២៥​ខែ​មក រា​ឆ្នាំ​២០២០​នៅក្នុង​ដីចម្ការ​មួយកន្លែង​ក្បែរ​មាត់ ស្ទឹង​ភូមិ​តា​គត់​ឃុំ​ក្ដុល​តា​ហែ​ន​ស្រុក​ប​វេ​ល​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​ប​វេ​ល​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ក្តុល​តា​ហែ​ន​រួមជាមួយ​កម្លាំង​ប្រជា​ការពារ​បាន​ចុះបង្ក្រាប​និង​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់​ជិត​៣​ពាន់​ដើម​។​

​លោក​វរសេនីយ៍ទោ​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​ជនសង្ស័យ​ដែលជា​ម្ចាស់​ចម្ការ​មានឈ្មោះ​រ័ត្ន​ឈូ​យ​ភេទ ប្រុស​អាយុ ៦៨ ឆ្នាំ​។​លោក​អធិការ​ស្រុក​បាន បន្តថា​ម្ចាស់​ចម្ការ បាន លួច​ដាំ​ដំណាំ​កញ្ឆា​នេះ​ដោយ​បំពាន​ច្បាប់​ហាមឃាត់​។​

ប៉ុន្តែ​ក្រោយពី​មាន​សេចក្ដីរាយការណ៍​ទើប​កម្លាំង​ចុះ​ពិនិត្យ​និង​សុំ​គោលការណ៍​ទៅ​លោកស្នងការ​ខេត្ត​ដើម្បី​កាប់បំផ្លាញ​និង​ប្រមូល​ដុត​កម្ទេចចោល​នៅនឹងកន្លែង​តែម្ដង​។​
​ចំណែក​ដំណាំ​កញ្ឆា​ដែល​ត្រូវ​កាប់បំផ្លាញ​និង​ដុត​កម្ទេចចោល​ទាំងនោះ​មាន​សរុប​ចំនួន​២.៧៧០​ដើម​។​

ដោយឡែក​គ្រាប់ពូជ​និង​កូនដើម​កញ្ឆា​មួយចំនួនទៀត​ក៏ត្រូវ​ដុត​កម្ទេចចោល​ព្រម​គ្នា​ដែរ​។​ប៉ុន្តែ​ដោយយោង​តាម​គោល​ការ​របស់លោក​ស្នងការ​ខេត្ត​គឺ​យើង​បាន​នាំខ្លួន​ម្ចាស់​ចម្ការ​ទៅ​សួរនាំ​ដើម្បី​ធ្វើ​កំណត់ហេតុ​ហើយ​កម្លាំង​ជំនាញ​បានធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ប​ញ្ឍ​ប់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់ នេះ ។

លោក​សុខ​សារិន​អធិការ​ស្រុក​ប​វេ​ល​បានបញ្ជាក់​ថាបើ​តាម​ចម្លើយ​ម្ចាស់​ចម្ការ​និង​តាម​ការស្រាវជ្រាវ ការដាំ​ដំណាំ​កញ្ឆា​ច្រើន​លើសលប់​បែបនេះ​គឺ​ម្ចាស់​ចម្ការ​មាន​គោលដៅ​ធ្វើ​អាជីវកម្ម​លើ​ទីផ្សារ​តែម្ដង​ដែល​ផ្ទុយ​នឹង​ច្បាប់​ហាមឃាត់​។​ដូច្នេះហើយ​ទើប​លោកស្នងការ​ខេត្ត​សម្រេច​ឱ្យធ្វើ​ការបង្ក្រាប​និង​រឹបអូស​ទាំងអស់​ដើម្បី​ដុត​កម្ទេចចោល​។​តែ​ម្ចាស់​ចម្ការ​ក្រោយ​ធ្វើ​កិច្ចសន្យា​និង​អប់រំ​ហើយ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​៕S/

​រួប​ថ​តៈ​បង្ក្រាប និង កាប់ បំផ្លាញ ដំណាំ កញ្ឆា ខុសច្បាប់ ជិត​៣​ពាន់​ដើម​នៅ​ស្រុក​ប​វេ​ល​