​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​បី​មុខព្រួញ​នៅ​ស្រុក​កងមាស​

177
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​រដ្ឋបាល​ជលផល​កំពង់​ចាម​បាន​សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ​អាជ្ញាធរ​មន្ត្រីនគរបាល​និង​សហគមន៍​នេសាទ​ក្នុងភូមិ​សាស្ត្រ​ដែន​នេសាទ​គឺ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន បី មុខព្រួញ​ក្នុង​ទឹកដី​ស្រុក​កងមាស​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​លោក អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​កំពង់​ចាម​បានឱ្យដឹងថា ក្នុងនោះ​មុខព្រួញ​ទី​១​ចំណុច​រោង​វែង ឃុំ​ព្រែកកុយ ស្រុក​កងមាស​បង្ក្រាបបាន​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ៤២​មាត់ របាំង​ស្បៃ​មុង​ប្រវែង ២.១០០​ម៉ែត្រ បង្គោល​ចម្រឹង​ឬ​ស្សី​ចំនួន ៦៣៥​ដើម​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​១២៦​គីឡូក្រាម​។​

​លោកនាយ​ខណ្ឌ​បានឱ្យដឹង​ទៀតថា មុខព្រួញ​ទី​២ នៅ​ចំណុច​បឹង​បាក់រទេះ​អតីត​ឡូត៍​លេខ​៦ ឃុំ​ព្រែកកុយ​ដដែល​បង្ក្រាបបាន ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ២៤​មាត់ របាំង​ស្បៃ​ប្រវែង ១.២៥០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន ៣៦០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន ៧២​គីឡូក្រាម​។​

​លោក​ណារិន​បាន​បន្ថែមថា​មុខព្រួញ​ទី​៣​នៅ​តំបន់​អភិរក្ស​ក្នុងភូមិ​សាស្ត្រ​អតីត​ឡូត៍​លេខ​២​ឃុំ​រកា​គយ​ស្រុក​កងមាស​បង្ក្រាបបាន​លូ​ស្បៃ​មុង​ចំនួន​១១​មាត់​របាំង​ស្បៃ​មុង​ប្រវែង​១.៧០០​ម៉ែត្រ​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២០០​គីឡូក្រាម​។​លោក​បាន​បន្តថា​ចំណែក​ឧបករណ៍​ខុសច្បាប់​ដែល​រឹបអូស​បាន​ទាំងបី​មុខព្រួញ​ខាងលើ​លោក​ហួត​វុទ្ធី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ឲ្យ​បង្កើត​គណ​:​កម្ម​ការដុត​បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​តែម្តង​៕S/​