​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​ពួក​

317
ចែករម្លែក

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក​ដឹកនាំ​ដោយ​លោក​ស៊ីន​ចាន់ថុល​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ពួក​,​លោក​សំ​ផាន់​ណា​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្រុក​ក្រឡាញ់​។​កម្លាំង​បាន​ចុះបង្ក្រាប​ទ​ល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កែវ​ពណ៍​រហូតដល់​ត្រពាំង​ច្រាំង​ក្នុង​ឃុំ​សសរស្ដម្ភ​ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២៩​នាក់​។​មធ្យោបាយ​កាណូត​ចំនួន​៥​គ្រឿង​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

​លោក​ស៊ីន​ចាន់ថុល​បាន​បញ្ជាក់ថា​តាមរយៈ​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា​ប្រជា​នេសាទ​ភាគច្រើន​បាន​ងាក​មក​ប្រើ​ឧបករណ៍​នេសាទ​ស្របច្បាប់​វិញ​ដែល​កត្តា​ទាំងនេះ​ក៏​ដោយសារ​អាជ្ញាធរ​ស្រុក និង​ជំនាញ​បានធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​និង​លិខិតបទដ្ឋាន​ផ្សេងៗ​ជាប្រចាំ​។​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​និង​ការចុះអនុវត្ត​ក្នុងការ​បង្ក្រាប​ធ្វើជា​ប្រចាំ​ផង​ដើម្បី​ចូលរួម​ថែរក្សា​ប្រកបដោយ​ចីរភាព នូវ​ធនធាន​មច្ឆា​ក្នុង​បឹង​ធម្មជាតិ​ទន្លេសាប ។​

​លោក​ស៊ីន​ចាន់ថុល​បានបញ្ជាក់​បន្ថែមថា​ក្នុង​សកម្មភាព​កម្លាំងចម្រុះ​បាន​កាប់បំផ្លាញចោល​នៅនឹងកន្លែង​មាន ឧបករណ៍ ប ចំនួន​២​គ្រឿង , របាំង​សាច់​អួន ប្រវែង ២៥០ ម៉ែត្រ , ក្បាល​លូ​ស្បៃ​មុង ៤៥​គ្រឿង​,​របាំង​ស្បៃ​មុង​ប្រវែង​២.២៥០​ម៉ែត្រ​និង​ចម្រឹង​ចំនួន​១.៤៥០​ដើម​ព្រមទាំង​ព្រលែង​កូន​ត្រី​ចម្រុះ​ចំនួន ៥០​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ​៕S/

​រូ​បថ​តៈ​កម្លាំងចម្រុះ​របស់​ស្រុក​ពួក​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក​(​បាយ័ន​)​