​បង្ខិត​វិទ្យាល័យ​មក​កៀក​លំនៅស្ថាន​ប្រជាពលរដ្ឋ​តំបន់​ជនបទ​

507
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​អគារសិក្សា​ទំនើប​ជា​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ព្រមទាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​លេចចេញ​រូបរាង​យ៉ាង​ល្អ​ប្រណីត​។​

ក្នុង​តំបន់​ចុងកាត់មាត់ញក​នៃ​ស្រុក​ឈូក​ខេត្តកំពត​នឹង​កែប្រែ​ជោគវាសនា​សម្រាប់​កូនចៅ​អ្នកស្រុក​ដាច់ស្រយាល​មួយ​នេះ​ឱ្យ​បញ្ចប់​ការសិក្សា​កម្រិត​ថ្នាក់​មធ្យម​នៅក្បែរ​លំនៅស្ថាន​ផ្ទាល់​តែម្តង​។​នេះ​ជាការ​កាត់បន្ថយ​ក្តី​លំបាក​របស់​ប្រជាពលរដ្ឋ​តាមរយៈ​បង្ខិត​វិទ្យាល័យ​ឱ្យមក​កៀក​តំបន់​ជនបទ​។​

​លោក​តុង​វណ្ណា​រិ​ទ្ធ​នាយក​វិទ្យាល័យ​ហ៊ុនសែន​ត្រពាំង​បី​បាន​រៀបរាប់ថា​ជា​លើកទីមួយ​ចាប់តាំងពី​តំបន់​តា​កែន​បានធ្វើ​សហ​មា​រណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ឆ្នាំ​១៩៩៧​ដែល​ទទួលបាន​អគារសិក្សា​បែប​ទំនើប​សម្រាប់​តំបន់​ដាច់ស្រយាល​ដោយមាន​ភាព​ខ្សត់ខ្សោយ​យូរ​មកហើយ​។

​តាមរយៈ​អំណោយ​ជា​អគារសិក្សា​អគារ​ទីចាត់ការ​របង​ហ៊ុមព័ទ្ធ​និង​ផ្លូវ​បេតុង​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នេះ​បានប្រែក្លាយ​សាលា​ក្នុងភូមិ​ត្រពាំង​បី​ឃុំ​តា​កែន​ស្រុក​ឈូក​ពី​កម្រិត​អនុវិទ្យាល័យ​ទៅជា​វិទ្យាល័យ​ហើយ​។​ជួយ​សម្រាល​ការលំបាក​របស់​អ្នកស្រុក​ដែល​កន្លងមក​សិស្ស​ចូល​ថ្នាក់​វិទ្យាល័យ​ត្រូវធ្វើ​ដំណើរ​ទៅ​រៀន​ក្នុង​ចម្ងាយ​ផ្លូវ​៣០​គីឡូម៉ែត្រ​ទៅ​៤០​គីឡូម៉ែត្រ​ឯណោះ​។​

​ពេល​ចាប់ដំណើរការ​វិទ្យាល័យ​នេះ​នឹង​ផ្តល់ឱកាស​សម្រាប់​សិស្ស​ចេញពី​អនុវិទ្យាល័យ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង​ឃុំ​ល្បើក​មក​ផ្តុំគ្នា​ដើម្បី​បញ្ចប់​កម្រិត​មធ្យមសិក្សា​នៅក្បែរ​លំនៅស្ថាន​តាមរយៈ​អគារ​ថ្មី​១២​បន្ទាប់​រួមជាមួយ​អគារ​ចាស់​ចំនួន​ប្រាំ​បន្ទប់​នោះ​។

​លោកនាយក​វិទ្យាល័យ​បាន​បញ្ជាក់ថា​មកដល់​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​អគារសិក្សា​កម្ពស់​ពីរ​ជាន់​មាន​១២​បន្ទប់​និង​ទីចាត់ការ​បួន​បន្ទប់​បាន​សាងសង់​រួចរាល់​មួយរយ​ភាគ​រហើយ​។​

​លើកលែងតែ​របង​ព័ទ្ធជុំវិញ​ប្រវែង​១.៧៨២​ម៉ែត្រ​និង​ផ្លូវ​បេតុង​៣០០​ម៉ែត្រ​ភ្ជាប់​ពី​ផ្លូវលំ​ចូលដល់​បរិវេណ​វិទ្យាល័យ​ដែល​កំពុងដំណើរកា​រយ៉ា​ង​ស​ស្រក​ស្រាំ​។ ក្នុងនាម​តំណាង ឱ្យ​បុគ្គលិក​សិក្សា មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បានផ្តល់​អំណោយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ជូន​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ដាច់ស្រយាល​ដើម្បី​កែប្រែ​មុខមាត់​ថ្មី​ទាំង​សម្រាប់​វិស័យ​អប់រំ​ទាំង​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃនោះ​៕S/​