​បង្គង​កណ្តូប​នៅ​ឃុំ​ថ្ម​ស​ឆ្នាំនេះ​សំបូរ​តែ​ខ្វះ​តម្រូវ​ការបញ្ជាទិញ​លើ​ទីផ្សារ​

454
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ជាង​៣​ខែ​ឆ្នាំ​២០១៩​នេះ​ទិន្នផល​នេសាទ​បង្កង​កណ្តូប​ទទួលផល​សំបូរ​តែ​អ្វីដែល​បារម្ភ​គឺ​កង្វះ​តម្រូវ​ការបញ្ជាទិញ​នៅលើ​ទីផ្សារ​។​នេះ​បើ​ការបញ្ជាក់​ប្រជា​នេសាទ​និង​ឈ្មួញកណ្តាល​ទិញ​លក់​បង្កង​កណ្តូប ឬ​សត្វ​ប៉ា​កាំ​ង​សមុទ្រ នៅ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​។​

​បង្កង​កណ្តូប​ឬ​ប៉ា​កាំ​ង​ដែល​ធ្លាប់​តែមាន​តម្រូវការ​បរិភោគ​ច្រើន​មិន​ចាញ់​ប្រភេទ​អាហារ​សមុទ្រ​ដ៏ទៃទៀត​ឡើយ​មិន​ថា​ក្នុងស្រុក​និង​ក្រៅប្រទេស​ទេ​ប៉ុន្តែ​គួរឱ្យកត់សម្គាល់​ប្រមាណ​ជា​៣​ខែ​នេះ​ទិន្នផល​បង្កង​កណ្តូប បាន​ធ្លាប់​ថ្លៃ​ចុះ​លែង​សូវ​មាន​ការបញ្ជាទិញ​ពី​ឈ្នួ​ញ​ធំៗ​។​

​លោក កែវ សុវត្ថិ ឈ្នួ​ញ​កណ្តាល​ទិញ​លក់ និង​ប្រជា​នេសាទ​ក្នុងភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ឱ្យដឹង​កាលពី​ថ្ងៃទី​៤ ដើមខែ​វិច្ឆិកា​កន្លងទៅ​ថា ការ​កុម្ម៉ង់​ទិញ​សត្វ​បង្កង​កណ្តូប ឬ​ប៉ា​កាំ​ង​សមុទ្រ ហាក់​ប្រែប្រួល ។​បើ​ធៀប​នឹង​៣​ឆ្នាំមុន​កាលពី​ឈ្នួ​ញ​ធំៗ​គ្រប់ទិសទី​ទិញយក​ទៅ​បំពេញតម្រូវការ​ជនជាតិ​បរទេស​នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​ថៃ និង​វៀតណាម​។ តម្លៃ​លក់​ទៅតាម​ទំហំ​បង្គង​លេខ​១ លេខ​២ បើ​លេខ​១ មួយ​គីឡូក្រាម​ថ្លៃ​១០០.០០០​រៀល ពេល​លក់​ថ្លៃ​បាន​១​គីឡូក្រាម​១២​ម៉ឺន​ទៅ​១៤​ម៉ឺន​រៀល​។​

​ទោះបី​ជាមាន​ការបង់​ថវិកា​ពី​ប្រមូល និង​ទិញ​លក់​បង្កង​កណ្តូប​៣​ខែ​នេះ​ក៏ពិតមែន ក្រុម​ឈ្នួ​ញ និង​ប្រជា​នេសាទ រំពឹងថា​តម្រូវ​ការបញ្ជាទិញ​អាហារ​ប្រភេទ​នេះ​នឹងមាន​ទីផ្សារ​ឡើងវិញ​នៅ​ខែក្រោយ ខណៈ​ជា​រដូវប្រាំង​ពុំ​សូវ​បង្កង​កណ្តូប​នៅលើ​ទីផ្សារ​។​សម្រាប់​លោក​ធិ​ន​ឡា​នាយផ្នែក​ជលផល​ឃុំ​ថ្ម​ស អះអាង​ស្រដៀង​គ្នា​ដែរ​ថា ឆ្នាំ​២០១៩​នេះ ទិន្នផល​នេសាទ​កើនឡើង​ច្រើន​មិន​ចាញ់​ឆ្នាំ​កន្លងទៅ​ទេ ពិសេស​សត្វ​ប៉ា​កាំ​ង​សមុទ្រ​ដោយ​ប្រជា​នេសាទ​សម្រុក​ប្រមូល​ផល​តាម​ទំនៀមទម្លាប់​។​ប៉ុន្តែ​ក៏​ផល​នេសាទ​ខ្លះ​ផ្សេងទៀត​ថយចុះ​ផងដែរ​។​

​ទាក់ទិន​ការ​បទល្មើស​នេសាទ​វិញ​លោកនាយ​ផ្នែក​ជលផល​ឃុំ​ថ្ម​សបាន​បញ្ជាក់ថា​បញ្ហា​នេះ​តែង​កើតមាន​បន្តិចបន្តួច​ប៉ុណ្ណោះ​គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សហការ​ចុះបង្ក្រាប​ការនេសាទ​ប្រើ​ឧបករណ៍​ហាមឃាត់​ជាប្រចាំ​។​ទន្ទឹមនឹង​ការលើកឡើង​របស់​នាយ​ផ្នែក​ជលផល លោក ធិ​ន ឡា គឺ​លោក សេង តុលា ប្រជា​នេសាទ​ម្នាក់​ក្នុង​ឃុំ​ថ្ម​ស​ពន្យល់ថា​បញ្ហា​នេសាទ​ក៏​ធ្លាប់មាន​ភាពមិន​ល្អ​ផងដែរ​ជុំវិញ​អំពើពុករលួយ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​តម្រូវឱ្យ​ប្រជា​នេសាទ​មួយចំនួន​បង់លុយ​ប្រចាំខែ​ជូន​ពួកគេ​ជា​ថ្នូរ​បើក​អោយមាន​ការនេសាទ​ខុសច្បាប់​។

ក៏ប៉ុន្តែ​ត្រូវ​នាយផ្នែក​ជលផល​ច្រាន​ព័ត៌មាន​នេះ​ចោល​ថា​ជា​រឿង​មិន​ពិត​បើ​ពីមុន​កើតមាន​យ៉ាង​ដូច្នេះ​មែន​បច្ចុប្បន្ននេះ​ពុំមាន​ទេ​។​នៅ​ទូទាំង​ឃុំ​ថ្ម​ស​ស្រុក​បូ​ទុម​សាគរ​មាន​ពលរដ្ឋ​ប្រកប​របរ​នេសាទ​សមុទ្រ​ជាង​១.០០០​ពាន់​គ្រួសារ​ដែល​កំពុង​អាស្រ័យ​ផល​ពី​ផ្ទៃសមុទ្រ​ក្នុង​ខេត្តកោះកុង​ក្រៅពីនេះ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ និង​លក់ដូរ​បន្តិចបន្តួច​៕S/