​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​១១​នាក់​ជា​មុខសញ្ញា​ឆក់​ប្លន់​និង​កាំភ្លើង​២​ដើម​ម៉ូតូ​៦​គ្រឿង​

787
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បានបង្ហាញ​មុខ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​១១​នាក់​(​ស្រី​៣​នាក់​) ដែលជា​មុខសញ្ញា​ឆក់ ប្លន់​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ រួមទាំង​កាំភ្លើងខ្លី​២​ដើម ម៉ូតូ​ចំនួន​៦​គ្រឿង និង​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​ធំ​តូច​។​កម្លាំង​សមត្ថកិច្ច បានចេញ​ប្រតិបត្តិការ​បង្ក្រាបបាន កាលពី​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​អាគា​បុរី​កីឡា អាគារ​ទី​៨ ជាន់​ទី​៤ តាម​បណ្តោយ​ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​រួច​បានធ្វើ​ការសាកសួរ​និង​ស្រាវជ្រាវ ឈានទៅ​ឆែកឆេ​នៅ​ម្ដុំ​បុរី​១០០​ខ្នង បន្តទៀត​នៅ​រសៀល​ថ្ងៃ​ដដែល រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រុស​ស្រី​បន្ថែម​រួមទាំង​អាវុធខ្លី​១​ដើម​ផងដែរ​ម៉ាក​រ៉ូឡូ ។

នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​៧​មករា​បានបញ្ជាក់​ឱ្យដឹង​ច្បាស់​ថា ក្រោយពី​សមត្ថកិច្ច​ខណ្ឌ​ចំកា​មន ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឡុង​សម្បត្តិ​(​ជា​អ្នកកាន់កាំភ្លើង​k59​មេខ្លោង​)​នោះ​រួច​បាន​សាកសួរ​ក៏បាន​ដឹង​និង​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ជា​បន្តបន្ទាប់​។ សរុប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ស្រី​៣​នាក់ កាំភ្លើងខ្លី​២​ដើម ម៉ាក​រ៉ូឡូ​១​ដើម ម៉ាក់​K៥៩ ១​ដើម និង​ម៉ូតូ​ចំនួន​៤​គ្រឿង ម៉ាក់​CBR ១​គ្រឿង​និង​ម៉ាក​Zoomer X ចំនួន​៣​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់​រួម​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា​នាំមក រក្សាទុក​និង​ធ្វើការ​សាកសួរ ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើ​ម្ប​កសាង​សា​ណុំ​រឿង​ប​ញ្ចូ​ន​បន្ត​ទៅកាន់​សាលាដំបូង​រាជា​ធានី​ភ្នំពេញ រងចាំ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕S/

​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​១១​នាក់​ជា​មុខសញ្ញា​ឆក់​ប្លន់​និង​កាំភ្លើង​២​ដើម​ម៉ូតូ​៦​គ្រឿង​