​បង្ហាញមុខ​ក្រុម​ជន​កាប់​ប្លន់​យក​ម៉ូតូ​និង​ពាក់ព័ន្ធ​គ្រឿងញៀន​មុន​បញ្ជូនទៅ​តុលាការ​

775
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់​ដែល​បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​និង​គ្រឿងញៀន​។​សមត្ថកិច្ច​បង្ហាញមុខ​ជា​សាធារណៈ​ជាមួយនឹង​វត្ថុតាង​ម៉ូតូ​មុន​បញ្ជូនទៅ​តុលាការ​។​ការ​បង្ហាញមុខ​ធ្វើឡើង​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។

​ក្រុម​ជនសង្ស័យ​ទាំង​៣​នោះ​ទី​១​ឈ្មោះ​ឌឹ​ក​វុត្ថា​ហៅ​តូច​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ទី​២​ឈ្មោះ​លី​ចាន់​ដា​រ៉ា​ហៅ​ធី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ទី​៣​ឈ្មោះ​គឿង​សុជាតិ​ហៅ​ឧ​ត្ត​ម​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​អ្នក​ទាំង​៣​មុខរបរ​មិន​ពិតប្រាកដ​។​ទី​៤​ឈ្មោះ​ស៊ីត​យូ​សុះ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ឈ្មោះ​កែវ​សក្កដា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​

​លោក​គល់​យី​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​បានឱ្យដឹងថា​បន្ទាប់ពី​មាន​ករណី​កាប់​អ្នករត់ម៉ូតូឌុប​យក​ម៉ូតូ​កាលពី​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​កម្លាំង​របស់​លោក​បានធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ ក៏​ឈានទៅ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ។​

​គួ​រំលឹកថា​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មាន​ជនសង្ស័យ​២​នាក់​បាន​កាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​និង​បណ្ដាល​ឲ្យ​របួស​ដៃ​ស្រាល​ខណៈដែល​រូបគាត់​នៅ​អង្គុយចាំ​យកលុយ​ពី​នារី​ម្នា​ក់នៅ​ចំណុច​ផ្លូវ​រថភ្លើង​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

​ជនរងគ្រោះ​មានឈ្មោះ កន នាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​អ្នករត់ម៉ូតូឌុប ទីក​នែ្ល​ង​កំណើត ឃុំ​ព្រែកកុយ​ស្រុក​កងមាស​ខេត្តកំពង់ចាម​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ទ្រុងមាន់​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​។​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​កាប់​ប្លន់​យកទៅ​នោះ​ម៉ាក​SUZUKISMASH​ព​ណ័​ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2BL-8439​។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​១​ដើម្បីឱ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​។​ក្រោយពី​ទ​ទួ​កបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ហើយ​នោះ​សមត្ថកិច្ច​ខណ្ឌ​និង​ប៉ុស្តិ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ធ្វើការ​ស្រាវជ្រាវ​ឈានទៅ​ដល់កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​៕S/​

​បង្ហាញមុខ​ក្រុម​ជន​កាប់​ប្លន់​យក​ម៉ូតូ​និង​ពាក់ព័ន្ធ​គ្រឿងញៀន​មុន​បញ្ជូនទៅ​តុលាការ​