​បង្ហាញមុខ​ជនសង្ស័យ​ប្រាំ​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

807
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​នៅ​ទីបញ្ជាកា​រដ្ឋា​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រាំ​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​មុន​បញ្ជូនទៅ​តុលាការ​។

​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​នេះ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣០​ខែតុលា​នៅត្រង់ចំណុច​ខាងក្រោយ​វត្ត​ថ្មី​ស្ថិត​ក្នុងភូមិ​ចម្ការ​ឬ​ស្សី​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​/​ខេត្តបាត់ដំបង​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ត្រី​សំ​វី​ឡុង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​មាន​១.​ឈ្មោះ​ពៅ​ពី​តូ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​២. ឈ្មោះ ថា សុវណ្ណារ៉ា ហៅ នាង ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ។​៣. ឈ្មោះ ឌុល សំរេច ហៅ ក្រឹម ភេទ​ប្រុស អាយុ ៣១​។​៤. ឈ្មោះ វ៉ឺ​ន វុទ្ធី ហៅ ឆក ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​និង​៥.​ឈ្មោះ​ស៊ន​វាសនា​ហៅ​ក្តឹប​ភេទ​ប្រុស​អាយុ​២៧​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​:១.​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា​(​ម៉ា​ទឹកកក​ICE) ចំនួន​០២​កញ្ចប់​ទម្ងន់ ២.៣០ ក្រាម ។​២. ទូរស័ព្ទដៃ ០៣​គ្រឿង ។​៣. ម៉ូតូ ០២ គ្រឿង ។​៤. បំពង់​សម្រាប់​ចូក​គ្រឿងញៀន​១​។​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​រួម​នឹង​វត្ថុតាង​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីមាស​សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវីធី​៕S

​បង្ហាញមុខ​ជនសង្ស័យ​ប្រាំ​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​